ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-04-03 · 6,476 ដងមើល

ញៀនសុរាហើយចង់ផ្តាច់មែនទេ?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

BACLOFEN ជាអាស៊ីត Gamma  Amino  Butyric  Acid (GABA) ដែលជាភ្នាក់ងារប្រឆាំងការកន្រ្តាក់ ជួយឲ្យសាច់ដុំសម្រាក មានប្រសិទ្ធភាពបំបាត់ការឈឺចាប់ ហើយវាដើរតួនៅក្នុងប្រព័ន្ធប្រសាទកណ្តាលជាការបន្ធូរសាច់ដុំ។ មិនតែប៉ុណ្ណោះ BACLOFEN មានលក្ខណៈជាប្រភេទថ្នាំព្យាបាលការញៀនសុរា   ឬដើម្បីផ្តាច់ស្រា។ ការពិតទៅ BACLOFEN ជាសារធាតុមួយស្រដៀងជាមួយនឹងសរសៃប្រសាទដែលត្រូវបានគេស្គាល់ថាGABAវាមានប្រតិកម្មតបលើអារម្មណ៍និងរាងកាយទាំងមូល។ រេសិបទ័រទទួល GABA ត្រូវបានរកឃើញនៅមជ្ឈមណ្ឌលកណ្តាលនៃខួរក្បាលហើយនេះវាដូចទៅនឹងប្រសិទ្ធភាពក្នុងការព្យាបាលញៀនដោយសារថ្នាំ ឬស្រាដោយរ៉េសិបទ័រទាំងនោះ។សរសៃប្រសាទផ្សេងៗពីគ្នាត្រូវបានកំណត់ថាផលជាមូលដ្ឋានគួរជាទីគាប់ចិត្តចូលរួមជាមួយការប្រើសារធាតុអាល់កុល និងថ្នាំញៀន។

តាមទ្រឹស្ តី BACLOFEN ដើរតួជារ៉េសិបទ័រ GABA វាអាចជួយកាត់បន្ថយចំណង់ខ្លាំងនៃសុរានិងថ្នាំញៀនព្រមទាំងបន្ថយរោគសញ្ញានៃការផ្តាច់ស្រា គឺមានន័យថាសញ្ញាមិនធម្មតានានាដែលតែងកើតមានឡើងក្នុងពេលឈប់ប្រើប្រាស់សារធាតុទាំងនោះ។ ទាក់ទងទៅនឹងការប្រើប្រាស់ BACLOFEN សម្រាប់មនុស្សពេញវ័យ ជាទូទៅ គឺលេបម្តង១គ្រាប់ (១០មីលីក្រាម) ៣ដងក្នុងមួយថ្ងៃ ប៉ុន្តែ សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់នេះ ចាំបាច់ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ។

ក្នុងពេលប្រើគួរប្រុងប្រយ័ត្នពេលបើកបរ ឬ ធ្វើកិច្ចការណាមួយដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់។ ចៀសវាងពិសាសារធាតុអាល់កុលខណៈពេលប្រើ BACLOFEN ព្រោះវាអាចបណ្តាលឲ្យកើនឡើងប្រតិកម្ម BACLOFEN កាន់តែខ្លាំង មួយវិញទៀត មិនគួរប្រើ BACLOFEN បើត្រូវធ្វើការងារដោយប្រើសាច់ដុំ។

ផលរំខានរបស់វា BACLOFEN មានដូចជា ៖មានអារម្មណ៍ល្ហិតល្ហៃ អស់កម្លាំង ភ្លឹកៗ វិបត្តិដំណេក អាចមានអាការៈខ្យល់ចាប់ចង្អោរ ក្អួត ឈឺក្បាលបញ្ហាលើប្រព័ន្ធរំលាយអាហារដូចជា រាក ឬទល់លាមកស្រកទម្ងន់ ឬ ឡើងទម្ងន់ អាចថយការចងចាំ ករណីខ្លះអាចឈានដល់ការពិបាកដកដង្ហើម តែកម្រ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។