2017-01-16 · 4,980 views
#healthcomesfirst
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
មិនថាខ្ញុំ មិនថាអ្នក សុទ្ធតែមានកាតព្វកិច្ចប្រចាំថ្ងៃត្រូវបំពេញ ខំណាស់…រាល់ថ្ងៃ…ហើយជួនកាលក៏ឈានដល់យប់ទៀត…. បើទោះជាពេលខ្លះ ដល់ថ្នាក់ធ្លាក់ខ្លួនឈឺ ក៏សឹងតែមិនហ៊ានឈប់សម្រាកផងព្រោះពេលដែលមានទម្លាប់ប្រឹងប្រែងយូរៗទៅ ក៏កើតមានផ្នត់គំនិតមួយថា «គេងទៅដូចខាតពេល ញ៉ាំអីក៏ខាតពេលដែរ…»រហូតដល់ផ្តល់តម្លៃលើសុខភាពតិចៗទៅ
ក៏ដឹងហើយថា គោលដៅជីវិតសំខាន់ណាស់សម្រាប់ម្នាក់ៗ ប៉ុន្តែ…ធ្លាប់នឹកគិតដល់ផលវិបាក និងការប្រឈមនៃបញ្ហាសុខភាពផ្សេងៗទេ៎? ចង់ ឬមិនចង់…ក៏ត្រូវចំណាយប្រាក់មួយភាគធំទៅលើការព្យាបាល ប្រសិនបើមិនថែទាំខ្លួនបានល្អប្រសើរនោះ
សាកគិតមើលម្តងទៀត៎!!! ខំប្រឹងរកប្រាក់ពីព្រលឹមទល់ព្រលប់រាល់ថ្ងៃ ដើម្បីអ្វី? ដើម្បីកសាងសុភមង្គលរបស់ខ្លួន និងមនុស្សជាទីស្រលាញ់? ឬ ទុកសម្រាប់តែព្យាបាលខ្លួន?
ពាក្យចាស់គំរិល តែអត្ថន័យនៅតែខ្លឹម «ការពារប្រសើរជាងព្យាបាល» ពិតជាមិនអាចប្រកែកបានឡើយ
ចាំណា៎… «មិនថារវល់ម្តេចក្តី ទោះយប់ ឬថ្ងៃ ត្រូវមានពេលសម្រាក»