ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-01-17 · 5,714 ដងមើល

វេទិកាពិសេសសម្រាប់អ្នកមានក្តីស្រមៃ​ក្លាយជាសហគ្រិន

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ប្រសិនបើជាអ្នកដែលកំពុងតែមានក្តីស្រមៃក្លាយខ្លួនជាសហគ្រិន ឬក្តីសុបិន្តបើកដំណើរការនូវអាជីវកម្មផ្ទាល់ខ្លួននោះ ឬក៏កំពុងតែជាសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្មស្រាប់ ហើយមានបំណងស្វែងយល់បន្ថែមពីភាពជោគជ័យនៃវាគ្មិនកិត្តិយសដែលជារៀមច្បងដែលមានបទពិសោធន៍ស្រាប់ក្នុងវិស័យនេះនោះ គួរតែកុំរំលងនូវឱកាសមួយនេះអី…

សូមស្វាគមន៍មកកាន់ «វេទិកាធុរកិច្ច ២០១៧» ក្រោមប្រធានបទចំនួន៤ដែលរួមមានដូចជា៖

«ការផ្លាស់ប្តូរផ្នត់គំនិត» ដោយលោក គឹម ចាន់ណា (ស្ថាបនិកនៃ Mindbook)

ការផ្លាស់ប្តូរផ្នត់គំនិតពីភាពអកម្មទៅជាការផ្តួចផ្តើមក្នុងការពង្រីកនូវអាជីវកម្ម និងព្យាករណ៍ទុកជាមុននូវសកលដ៏ធំទូលាយ ជាផ្នែកមួយដ៏សំខាន់ក្នុងសហគ្រិនភាព។ លោកនឹងធ្វើបទបង្ហាញអំពីមតិយោបល់ដ៏មានប្រជាប្រិយភាពមួយ របស់ Robert Kiyosaki គឺ «The Cash flow Quadrant»។

«ទំនោរនៃអាជីវកម្ម» ដោយលោក ជី សិលា (នាយកប្រតិបត្តិនៃ Sabay Company)

ការយល់ដឹងអំពីនិន្នាការនៃសេដ្ឋកិច្ចពិភពលោក និងទំនោរនៃប្រជាជនទាក់ទិននឹងតម្រូវការ និងការចង់បាន ជាកត្តាមួយដ៏សំខាន់ក្នុងអភិវឌ្ឍសហគ្រាសអាជីវកម្ម ដើម្បីកាត់បន្ថយនូវហានិភ័យនៅតិចតាមដែលធ្វើបាន។

«ការចាប់ផ្តើមអាជីវកម្ម» ដោយលោក គង់ សូលីយ៉ា (សហស្ថាបនិកនៃ Joonaak Delivery)

ការចាប់ផ្តើមអាជីវកម្មថ្មីមួយមិនត្រឹមតែជាកិច្ចការមួយងាយស្រួលនោះទេ ព្រោះថាផែនការអាជីវកម្មត្រូវឆ្លងកាត់ការអភិវឌ្ឍដោយមានភាពស្មុគស្មាញដោយដាក់បញ្ចូលនូវព័ត៌មានលម្អិត និងភាពដែលអាចអនុវត្តបាន។ ហេតុដូច្នេះហើយ ការយល់ដឹងអំពីអាជីវកម្មអាចនឹងនាំឲ្យមានលំនឹង ការគ្រប់គ្រងដ៏មានប្រសិទ្ធភាព ការគ្រប់គ្រងហិរញ្ញវត្ថុ ។ល។ កត្តាប្រកបដោយគុណតម្លៃទាំងនេះនឹងត្រូវបានបកស្រាយ ក៏ដូចជាបង្ហាញណែនាំចាពាក្យសម្រាយ និងងាយយល់។

«សារៈសំខាន់នៃស្លាកយីហោ» ដោយលោក សោម សម្បត្តិ (នាយកប្រតិបត្តិនៃCampaint)

ធ្វើយ៉ាងណាអាចផ្សព្វផ្សាយនូវស្លាកយីហោរបស់ខ្លួនបាន ព្រោះស្លាកយីហោត្រូវបានចាត់ទុកជាកត្តាជម្រុញដ៏មានគុណតម្លៃមួយសម្រាប់អាជីវកម្មដែលជោគជ័យ ដោយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញនូវប្រជាប្រិយភាព និងការទាក់ទាញអតិថិជននៅក្នុងទីផ្សារដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងក្លា។

ជាក់ស្តែងណាស់ ប្រធានបទទាំង៤ដែលបានលើកឡើងខាងលើនេះ សុទ្ធតែជាកត្តាសំខាន់ដែលនឹងធ្វើឲ្យអាជីវកម្មរបស់លោកអ្នកទទួលបានជោគជ័យ ហើយសិក្ខាសាលានេះផងដែរ ជាឱកាសមួយយ៉ាងពិសេសសម្រាប់បងប្អូន និងប្រជាជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ទៅលើមុខជំនួញអាជីវកម្ម ឬធុរកិច្ច ដើម្បីត្រៀមខ្លួនក្លាយជាសហគ្រិនវ័យក្មេងក្នុងសហសម័យថ្មីនេះ។ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវការចែករំលែកបទពិសោធន៍  ទ្រឹស្តី និងគោលគំនិតសំខាន់ៗនៃភាពជោគជ័យពីសំណាក់វាគ្មិន ដែលធ្លាប់បានឆ្លងកាត់ការលំបាក និងភាពបរាជ័យជាច្រើនក្នុងវិស័យជំនួញ។ ស្របពេលជាមួយគ្នាផងដែរ លោកអ្នក ទទួលបានឱកាសបង្កើតបណ្តាញទំនាក់ទំនងរវាងសហគ្រិននានាផងដែរ។ កាលបរិច្ឆេទ ៖ ថ្ងៃអាទិត្យ ទី ២២ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង    ៖ ១:០០ រហូតដល់ ៥:០០ ល្ងាច ទីកន្លែង       ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់ ៖ •    ខៀន អានិកា (នៅវិទ្យាស្ថាន CamEd) 017 606 044 •    អ៊ឹង ហាំង (នៅវិទ្យាស្ថាន IFL) 086 639 914 •    គង់ គីរីវណ្ណ (អ្នករៀបចំកម្មវិធី) 017 494 968 or 010 494 941 •    ង៉ោ សុខចេង (Marketing Manager) 012 226 289 ឬ ចូលទៅកាន់ Facebook Page របស់ពួកយើង https://www.facebook.com/ibccambodia/?pnref=story

ចុះឈ្មោះពេលនេះ ដើម្បីទទួលបានបន្តោងសោរដ៏ស្រស់ស្អាត ហើយតម្លៃតែ១៥,០០០រៀលប៉ុណ្ណោះ!!!