ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-04-12 · 4,370 ដងមើល

ដល់ពេលរៀបចំអីវ៉ាន់ទៅលេងផ្ទះហើយ!

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3
ក្នុងអត្ថបទនេះពិធីចូលឆ្នាំខ្មែរជិតក៏ខិតចូលមកដល់ ហើយក៏ជាពេលវេលាទៅលេងស្រុកកំណើតដែរ​ ទីក្រុងប្រហែលមានសភាពស្ងប់ស្ងាត់បន្តិច។​ វាជាពេលសម្រាកមួយយូរគួរសមដែរ ដូចនេះ មុនពេលចេញដំណើរទៅផ្ទះ គួរតែមាន​ការរៀបចំឲ្យរួចរាល់នូវចំណុចមួយចំនួន៖រៀបចំឲ្យរួចរាល់ មុនចេញដំណើរ ដូចនេះរយៈពេល៤ ៥ថ្ងៃនេះ អ្នកអាចទៅលេងផ្ទះ ដោយមិនមានការព្រូយបារម្ភមិនធុញទ្រាញនឹងការធ្វើដំណើរ ហើយនឹងមានការជួបជុំមួយដែលសប្បាយរីករាយ។© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ពិធីចូលឆ្នាំខ្មែរជិតក៏ខិតចូលមកដល់ ហើយក៏ជាពេលវេលាទៅលេងស្រុកកំណើតដែរ​ ទីក្រុងប្រហែលមានសភាពស្ងប់ស្ងាត់បន្តិច។​ វាជាពេលសម្រាកមួយយូរគួរសមដែរ ដូចនេះ មុនពេលចេញដំណើរទៅផ្ទះ គួរតែមាន​ការរៀបចំឲ្យរួចរាល់នូវចំណុចមួយចំនួន៖

រៀបចំផ្ទះមុនចេញដំណើរទៅស្រុក • រៀបចំផ្ទះបាយ៖ រៀបចំបិទភ្លើងទូទឹកកក និងដកម្ហូប ឬអីវ៉ាន់ផ្សេងៗចេញឲ្យអស់រួចដើម្បីកុំឲ្យធុំក្លិន។ ជាពិសេសបោះចោលឲ្យអស់សម្រាមទាំងស្ងួត និងសើម ជាពិសេសកាកសំណល់ផ្ទះបាយ។ • ផ្តាច់ចរន្តអគ្គិសនី និងទឹក៖ បិទកុងតាក់ភ្លើង ការពារការឆ្លងចរន្តនានាពេលមិនមានមនុស្សនៅ និងទឹកការពារមានការលេចផ្សែងដែលយើងមិនដឹង។ • រៀបចំកន្លែងគេង៖ ភួយក្នើយអីគួរគ្រប់ទុកដាក់ការពារកុំរញេរញៃ និងមានដីតោង។ • មើលគន្លឹះទ្វា និងបង្អួចឲ្យបានត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាព។

អីវ៉ាន់ដែលគួរយកទៅតាមខ្លួនពេលទៅផ្ទះ • កាបូបដាក់សម្លៀកបំពាក់៖ របស់របរប្រើប្រាស់ប្រចាំថ្ងៃប្រាកដជាត្រូវយកទៅហើយ តែគួរតែមានសម្លៀកបំពាក់ថ្មី ឬរបស់របរប្រើប្រាស់ថ្មី ដើម្បីអប់អរសាទរឆ្នាំថ្មី (មិនមានក៏មិនអីដែរ គ្រាន់តែមានការតាំងថ្មីក៏បាន) • សៀវភៅ៖ ពេលកំពុងជិះឡានទៅផ្ទះ ដាក់កាសស្តាប់ចម្រៀង ហើយអានសៀវភៅរឿង ឬសៀវភៅអប់រំផ្សេងៗ គឺការចំណាយពេលយ៉ាងល្អបំផុត។ បន្ទាប់ពីការជួបជុំនានា អ្នកក៏អាចចំណាយពេលសម្រាប់ខ្លួនសម្រាកអានសៀវភៅ ដើម្បីជាកម្សាន្តបែបស្ងៀមស្ងាត់។ តែបើអ្នកពុលឡាន មិនបាច់អាចក៏បាន ហើយលេបថ្នាំពុលឡាន និងគេងសម្រាកទៅ។

មិនគួរទៅស្រុកដៃទទេរទេ • កុំភ្លេចកាដូឆ្នាំថ្មីសម្រាប់អ្នកមានគុណ៖ កាដូរបស់គាត់គួរតែពិសេសជាងគេ អាចជាសម្លៀកបំពាក់ របស់របរប្រើប្រាស់ ឬជាភេសជ្ជៈជំនួយសុខភាព។ • កាដូសម្រាប់បងប្អូន៖ អាចជានំ ផ្លែឈើ ឬភេសជ្ជៈក៏បាន វាសុទ្ធតែជាទឹកចិត្តទាំងអស់។

រៀបចំឲ្យរួចរាល់ មុនចេញដំណើរ ដូចនេះរយៈពេល៤ ៥ថ្ងៃនេះ អ្នកអាចទៅលេងផ្ទះ ដោយមិនមានការព្រូយបារម្ភមិនធុញទ្រាញនឹងការធ្វើដំណើរ ហើយនឹងមានការជួបជុំមួយដែលសប្បាយរីករាយ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។