ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-04-12 · 6,172 ដងមើល

ស្រង់ព្រះក្នុងផ្ទះដោយរបៀបណាទៅ?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1
ក្នុងអត្ថបទនេះក្រៅពីចូលរួមក្នុងពិធីស្រង់ព្រះដែលគេប្រារព្ធឡើងនៅតាមវត្តអារាម និងទីកន្លែងធំៗមួយចំនួនហើយ អ្នកមិនគួររំលងការស្រង់ព្រះនៅក្នុងផ្ទះឡើយ...តើនរណាជាព្រះនៅក្នុងផ្ទះ? គឺ សំដៅដល់លោកអ្នកមានគុណរួមមានលោកយាយលោកតា ឱពុកម្តាយ និងចាស់ទុំនៅក្នុងផ្ទះ...ដើម្បីត្រៀមស្រាប់ស្រង់ព្រះ តើដឹងឬនៅថាគួរត្រៀមអ្វីខ្លះ?បើគិតមកដល់ថ្ងៃនេះ ជាពិសេសក្នុងកុមារភាព...មិនដឹងថាមានប៉ុន្មានដងនោះទេ ដែលឳពុកម្តាយរបស់អ្នកងូតទឹកឲ្យអ្នក...ចុះអ្នកវិញ? ឱកាសមួយឆ្នាំមានម្តងបែបនេះ...មិនគួររំលងនោះទេ...

ក្រៅពីចូលរួមក្នុងពិធីស្រង់ព្រះដែលគេប្រារព្ធឡើងនៅតាមវត្តអារាម និងទីកន្លែងធំៗមួយចំនួនហើយ អ្នកមិនគួររំលងការស្រង់ព្រះនៅក្នុងផ្ទះឡើយ...

តើនរណាជាព្រះនៅក្នុងផ្ទះ? គឺ សំដៅដល់លោកអ្នកមានគុណរួមមានលោកយាយលោកតា ឱពុកម្តាយ និងចាស់ទុំនៅក្នុងផ្ទះ...ដើម្បីត្រៀមស្រាប់ស្រង់ព្រះ តើដឹងឬនៅថាគួរត្រៀមអ្វីខ្លះ?

សម្ភារៈ ៖ -ទឹកស្អាត (ទឹកម៉ាស៊ីន ឬទឹកអ្វីក៏បានឲ្យតែស្អាត) -ផ្កា (អាចជាផ្កាម្លិះ ផ្កាឈូក..) -ម្សៅ (គួរជ្រើសរើសម្សៅដែលមានក្លិនក្រអូប និងល្អសម្រាប់ស្បែកអ្នក) -ទឹកអប់ (ក្លិនមិនប្រកាន់នោះទេ) -សាប៊ូដុសខ្លួន និងសាប៊ូកក់សក់ -កន្សែងពោះគោសម្រាប់សម្ងួតខ្លួន -សម្លៀកបំពាក់សម្រាប់ផ្លាស់ (បើជាសម្លៀកបំពាក់ថ្មីដែលអ្នកទិញជូនទៀត ក៏កាន់តែប្រសើរ)

ជំហានងាយៗដែលមិនប្រាកដថាអ្នកនឹងត្រូវប្រតិបត្តិតាមទាំងស្រុងនោះទេ៖ -កុំភ្លេចជម្រាបដំណឹងដល់ពួកគាត់ជាមុនសិន ដើម្បីឲ្យគាត់បានត្រៀមខ្លួន (កុំលេងលក្ខណៈsurpriseណា៎...) -រកកន្លែងគួរសមមួយដែលអាចឲ្យអ្នកអាចរៀបចំបាន -រៀបចំដាក់ទឹកស្អាតឲ្យបានចំណុះល្មម ហើយដាក់ផ្កាចូលតាមការគួរ (សម្រាប់ផ្កាខ្លះ អាចបកជាស្រទាប់ក៏ល្) -បាញ់ទឹកអប់ចូលទៅក្នុងទឹកដែលបានត្រៀម ឲ្យល្មមនឹងមានក្លិនក្រអូបប្រហើរតិចៗ -បើប្រាកដក្នុងចិត្តហើយថា ល្បាយនៃទឹកល្អប្រសើរហើយ អាចចាប់ផ្តើមការស្រង់ទឹកបានហើយ -ចូរធ្វើដោយក្តីគោរពដឹងគុណ ដោយចាក់ទឹកសម្អាតកាយា និងដុសសម្អាតខ្លួនប្រាណរបស់លោកជាមួយនឹងសាប៊ូដែលបានត្រៀម ហើយបើសិនជាអាច គួរតែកក់កេសារបស់លោកផងដែរ -ក្រោយពីប្រាកដថាសម្អាតកាយារបស់លោកអ្នកមានគុណហើយ ជាពេលដែលត្រូវជូតសម្ងួតខ្លួនហើយ -បន្ទាប់មកក៏ជាពេលត្រូវលាបម្សៅលើកាយាផងដែរ -ជួយគ្រងសម្លៀកបំពាក់ថ្មីដល់ពួកគាត់ -បើមានកាដូ ឬទឹកប្រាក់សម្រាប់ជូនគាត់ផងក៏ល្អ...តែវាមិនចាំបាច់នោះទេ

បើគិតមកដល់ថ្ងៃនេះ ជាពិសេសក្នុងកុមារភាព...មិនដឹងថាមានប៉ុន្មានដងនោះទេ ដែលឳពុកម្តាយរបស់អ្នកងូតទឹកឲ្យអ្នក...ចុះអ្នកវិញ? ឱកាសមួយឆ្នាំមានម្តងបែបនេះ...មិនគួររំលងនោះទេ...