ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-04-19 · 18,390 ដងមើល

តើដុំពកដែលដុះចេញពីក្នុងស្បែកអាចបង្កជាដុំមហារីកដែរឬទេ?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1
ក្នុងអត្ថបទនេះសរុបមក ករណីមានលេចឡើងនូវបញ្ហាស្បែកឬក៏ដុំសាច់ណាមួយនោះ ចាំបាច់ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការប្រឹក្សាយោបល់ត្រឹមត្រូវ។© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ការឡើងដុំពកនៅលើស្បែក ពេលខ្លះជាប្រភេទមុនធម្មតា តែពេលខ្លះវាក៏អាចមិនមែន។ អ្នកខ្លះក៏ធ្លាប់ជួបប្រទះរួចមកហើយនូវដុំពកលើស្បែក ដែលមិនដឹងថាជាអ្វីឲ្យប្រាកដ ហើយក៏មិនដឹងថាវានឹងវិវឌ្ឍទៅជាអ្វីដែរ។ ខាងក្រោមនេះ ជាការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិតពីដុំពក Nodule លោកអ្នកអាចធ្វើការតាមដានជាមួយគ្នា ដើម្បីដឹងថាតើជាប្រភេទដុំពកដែលលោកអ្នកកំពុងមាន ធ្លាប់ឃើញនោះ ឬយ៉ាងណា។

និយមន័យ៖ Nodule ជាដុំពកដុះចេញពីក្នុងស្បែក ដែលជាការលូតលាស់ខុសធម្មតារបស់ជាលិកាក្នុងខ្លួនមនុស្ស។ វាអាចកើតមានក្រោមស្បែក ឬកើតមាននៅក្នុងសរីរាង្គរបស់មនុស្ស (Internal Organs)។

ប្រភេទ៖ Nodule មានច្រើនប្រភេទ ដូចជាៈ • ដុំមានជាតិទឹក (Fluid) • ដុំរឹង និងផ្នែកខ្លះមានទឹក (Solid and partly fluid) • ដុំរលាក (Inflammation) • ដុំ Firm ច្រើនជាប់គ្នា (Multinodule) ឬតែមួយ • ដុំមានខ្លាញ់(Lipome) Nodule ដែលជួបប្រទះញឹកញាប់គឺប្រភេទដុំFirm ឬរលាក។

មូលហេតុ៖ កត្តាដែលបង្កឲ្យមាន Noduleមានច្រើនៈ • របួសលើស្បែក(Injuries) • ការបង្ករោគច្រើនឲ្យមានជា Nodule (Infection Tissues) • អ័រម៉ូន • កង្វះនូវជាតិអុីយ៉ូត • ការរលាកស្បែកប៉ះពាល់ដល់ស្រទាប់ខាងក្នុង​ (Dermis and Hypodermis) កន្លែងកកើត៖ Nodule កើតមានគ្រប់កន្លែងដូចជាៈ នៅសួតថ្លើម ក្រពះ ស្បូន ពោះវៀន ស្បែក ខួរក្បាល។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់វ័យ ភាគច្រើនកើតលើមនុស្សពេញវ័យ និងមនុស្សចាស់។

រោគវិនិច្ឆ័យ៖ ដើម្បីធ្វើការវិនិច្ឆ័យបានយើងត្រូវ ពិនិត្យមើលថា តើដុំសាច់នៅកន្លែងណា និងជាប្រភេទដុំសាច់បែបណា។ បើនៅក្នុងសរីរាង្គខាងក្នុង គឺត្រូវតាមដានមើលការវិវឌ្ឍរបស់ដុំនោះ ដោយធ្វើ CT Scan ឬX-Rays។ បើNodule នៅផ្នែកខាងក្រៅនៃខ្លួន អាចឲ្យយើងងាយធ្វើរោគវិនិច្ឆ័យ។

ការព្យាបាល៖ មធ្យោបាយក្នុងការព្យាបាល មានការប្រើថ្នាំ ឬការវះកាត់យកចេញ។ ការជាសះស្បើយគឺមានរយៈពេលមិនទៀងទាត់ អាចមានរយៈពេល១ខែ ឬជួនកាលដល់២ទៅ៣ខែក៏មាន ទៅតាមទីកន្លែងដែលកើត។ បើដុំនោះវិវឌ្ឍរីកធំទៅជាមហារីកយើងត្រូវវះកាត់ចេញ។ ម្យ៉ាងវិញទៀត បើ Noduleនៅផ្នែកខាងក្រៅនៃខ្លួនត្រូវធ្វើការវះកាត់ ចេញដើម្បីកុំឲ្យក្លាយជាដុំមហារីក ឬប្រើថ្នាំព្យាបាល Noduleនោះ។

ផលវិបាក៖ Nodule អាចបង្កទៅជាដុំមហារីកបាន បើមិនមានការយកចិត្តទុកដាក់ និងការព្យាបាលឲ្យត្រឹមត្រូវ។ ការការពារ៖ យើងត្រូវចៀសវាងទៅតាមមូលហេតុដែលបង្កដូចដែលបានរៀបរាប់ខាងលើ និងព្យាបាលនូវកង្វះអ័រម៉ូន ឬអ៊ីយ៉ូត នោះ Nodule នឹងពុំអាចកើតមានបានទេ។

សរុបមក ករណីមានលេចឡើងនូវបញ្ហាស្បែកឬក៏ដុំសាច់ណាមួយនោះ ចាំបាច់ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការប្រឹក្សាយោបល់ត្រឹមត្រូវ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នួន សូម៉ូនី ឯកទេសជំងឺសើស្បែកវេជ្ជបណ្ឌិតនៃមជ្ឈមណ្ឌលប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។