ឧបត្ថម្ភ · Pregnacare
2017-04-21 · 6,944 ដងមើល
តើកូនស្លាប់ក្នុងពោះ ឬការរលូតកូនបណ្តាលមកពីកត្តាអ្វីខ្លះ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។


ក្នុងអត្ថបទនេះ
សំណួរ៖ នាងខ្ញុំរស់នៅភ្នំពេញ។ កាលពីពេលថ្មីៗនេះ មិត្តភក្តិខ្ញុំបានជួបគ្រោះអកុសលមួយ គឺកូនស្លាប់ក្នុងផ្ទៃដោយមិនដឹងមូលហេតុក្រោយពីមានផ្ទៃពោះជាង២ខែ។ នាងខ្ញុំចង់ដឹងថា តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វីដែរ? ហើយតើរយៈពេលប៉ុន្មានទៀត ទើបនាងអាចមានផ្ទៃពោះថ្មីបាន?© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។សំណួរ៖ នាងខ្ញុំរស់នៅភ្នំពេញ។ កាលពីពេលថ្មីៗនេះ មិត្តភក្តិខ្ញុំបានជួបគ្រោះអកុសលមួយ គឺកូនស្លាប់ក្នុងផ្ទៃដោយមិនដឹងមូលហេតុក្រោយពីមានផ្ទៃពោះជាង២ខែ។ នាងខ្ញុំចង់ដឹងថា តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វីដែរ? ហើយតើរយៈពេលប៉ុន្មានទៀត ទើបនាងអាចមានផ្ទៃពោះថ្មីបាន?
ចម្លើយ៖ ច្រើនជាង៨០%នៃការរលូតកូនកើតឡើងក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ។ ការរលូតកូនភាគច្រើនកើតឡើង នៅពេលដែលទារកក្នុងផ្ទៃ មានបញ្ហាហ្សេនេទិកពីកំណើត។ ជាទូទៅ បញ្ហាទាំងនេះមិនមានទាក់ទងជាមួយនឹងម្តាយទេ។ មូលហេតុដទៃទៀតនៃការរលូតកូន រួមមាន ៖ • ការបង្ករោគ • ស្ថានភាពសុខភាពរបស់ម្តាយ ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអុីត • បញ្ហាអ័រម៉ូន • ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ • បញ្ហាសុខភាពផ្លូវកាយរបស់មាតា • ស្បូនមិនប្រក្រតី។
មិត្តរបស់អ្នកគួរតែពិភាក្សាពីពេលវេលានៃការមានផ្ទៃពោះលើកក្រោយរបស់គាត់ជាមួយនឹងវេជ្ជបណ្ឌិត។ វេជ្ជបណ្ឌិតមួយចំនួន នឹងណែនាំឲ្យគាត់រង់ចាំមួយរយៈពេលសិន (ពីការមករដូវខែទី១ទៅខែទី៣) មុនពេលព្យាយាមមានផ្ទៃពោះម្តងទៀត។ ដើម្បីការពារការរលូតកូនម្តងទៀត វេជ្ជបណ្ឌិតរបស់គាត់ អាចនឹងណែនាំពីការព្យាបាល ដោយចំណាយពេលទាំងព្យាបាលសុខភាពផ្លូវកាយ និងផ្លូវចិត្តបន្ទាប់ពីការរលូតកូនលើកមុន។
បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត ANNA ROSLYAKOVA ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃAnna Women and Baby’s Center
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
