ឧបត្ថម្ភ · Pregnacare
2017-05-04 · 5,056 ដងមើល
ភាពរំខាននៃបបូរមាត់ជាប់នៅពេលបំបៅដោះ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។


ក្រៅពីអណ្តាតជាប់ដែលជាផលពិបាកនៅពេលបំបៅដោះទារក នៅមានបបូរមាត់ជាប់ ដែលបបូរមាត់ខាងលើជាប់ជាមួយនឹងសាច់អញ្ចាញខាងមុខដោយភ្នាស់ម៉្យាងឈ្មោះ Maxillary Frenum។ ហើយភ្នាស់មួយនេះមិនមានផលប្រយោជន៍អ្វីទេផ្ទុយទៅវិញវាមានផលរំខានជាច្រើននៅពេលវាភ្ជាប់បបូរមាត់ និងសាច់អញ្ចាញកាន់តែតឹង។ ភ្នាស់នេះផ្តល់ភាពលំបាកនៅពេលបំបៅដោះទារកដោយទារកមិនអាចបើកមាត់ធំនិងបឺតយកទឹកដោះបានស្រួល។ ហើយម្យ៉ាងទៀតវាអាចបណ្តាលឲ្យធ្មេញពុក ចន្លោះកណ្តាលធ្មេញមុខ បញ្ហាអញ្ចាញ និងបញ្ហាដែលទាមទារឲ្យមានការពត់ធ្មេញ ហើយបបូរមាត់ក៏មានភាពលំបាកក្នុងការធ្វើចលនា និងតួនាទីដទៃទៀតដូចជាពេលញញឹម និងនិយាយ។ ជាធម្មតាការព្យាបាលភ្នាសជាប់នេះមិនត្រូវការធ្វើនៅបន្ទប់វះកាត់ឬប្រើថ្នាំសន្លប់ទេ។
ចំណាត់ថ្នាក់នៃ Maxillary Frenum របស់ក្មេងតូចៗនៅលើកុមារតូចៗដែលមានអាយុចាប់ពី ៨ខែដល់៣ឆ្នាំយើងឃើញថាមានចំណាត់ផ្សេងៗចំនួន ៤ដែលគួរឲ្យកត់សំគាល់: ប្រភេទទី១ : Frenumធម្មតា ប្រភេទទី២ : ភ្នាសនៅលើធ្មេញ ប្រភេទទី៣ : ភ្នាសលាតសន្ធឹងនៅចន្លោះធ្មេញ ប្រភេទទ៤ : ភ្នាសលាតសន្ធឹងទៅដល់ក្រអូមមាត់
ការព្យាបាល ការព្យាបាលបបូរមាត់ជាប់នេះមិនពិបាកប៉ុន្មានទេ។ យើងអាចព្យាបាលដោយការវះកាត់ឬដោយឡាហ្សែរ។ ចំពោះទារកការព្យាបាលមិនទាមទារការចាក់ថ្នាំស្ពឺកនោះទេដោយគ្រាន់តែប្រើប្រភេទជែល១នាទីមុនធ្វើការព្យាបាល។ តែប្រសិនបើក្មេងរៀងធំបន្តិចគឺត្រូវប្រើថ្នាំស្ពឹកជាជំនួយ។
ក្រោយពីធ្វើការព្យាបាល ១. ឧស្សាហ៍ទាញបបូរមាត់កុំឲ្យនៅស្អិតជាប់ជា-មួយនឹងអញ្ចាញដោយវាងាយនឹងជាប់វិញ(ករណីព្យាបាលដោយឡាហ្សែរ) ២. អាចនឹងមានហើមតិចៗដោយបាត់ទៅវិញបន្ទាប់ពី ២៤ទៅ ៣៦ម៉ោងក្រោយព្យាបាល។ គួរប្រើទឹកកកស្អំដើម្បីកាត់បន្ថយការហើមនេះ។ ៣. អាចប្រើថ្នាំ Tylenol ឬប្រភទដូចគ្នានេះប្រសិនបើទារកមិនមានអាការៈល្អ ៤. ប្រើជែលបំបាត់ភាពឈឺចាប់
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
