2017-05-06 · 4,616 ដងមើល
ការសម្ពោធជាផ្លូវការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា និងការប្រគុំតន្រ្តី Real Life Real Concert
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានសម្ពោធបើកជាផ្លូវការ ក្នុងបរិវេណអាគារ Exchange Square ដែលមានការិយាល័យនៅជាន់ទី១២ នៃអាគារ Exchange Square នេះផងដែរ។ ការសម្ពោធនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Edmund Tse អភិបាលនៃក្រុមហ៊ុន AIA Group Limited និងគណៈអធិបតីកិត្តិយសទាំងអស់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលនានា។
ក្នុងឱកាសសម្ពោធជាផ្លូវការនេះ Ng Keng Hooi អគ្គនាយកប្រតិបត្តិ និងប្រធានចាត់តាំង នៃក្រុមហ៊ុន អេ អាយ អេ គ្រុប លីមីធីត បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្តល់អាជ្ញាប័ណ្ណដល់ អេ អាយ អេ។ សព្វថ្ងៃ អេ អាយ អេ មានការិយាល័យកណ្តាលនៅទីក្រុងហុងកុង ហើយលោកបន្ថែមទៀតថា យើងនឹងធ្វើការអបអរសារទរខួប១០០ឆ្នាំ ក្នុងឆ្នាំ២០១៩។ លោកបានប្តេជ្ញាចិត្តចំពោះការមកដល់កម្ពុជារបស់ អេ អាយ អេ ដើម្បីជីវិតពិត នឹងផ្តល់ជូននូវសុវត្ថិភាពហិរញ្ញវត្ថុ និងភាពស្ងប់ចិត្ត ជូនប្រជាជនកម្ពុជា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក៏បានថ្លែងអំណរគុណដល់ការជួយជ្រោមជ្រែងពីដៃគូរបស់ខ្លួន គឺ ធានាគារកម្ពុជាសាធារណៈ និង ក្រុមហ៊ុន Smart Axiata សម្រាប់ការជឿទុកចិត្ត និងឆន្ទៈសហការយ៉ាងពិតប្រាកដ។ បន្ថែមពីនេះក៏មានការ ចុះហត្ថលេខារវាងធនាគារកម្ពុជាសាធារណៈ ក្នុងនាមជាភ្នាក់ងារណែនាំអតិថិជន និងក្រុមហ៊ុនធានារ៉ាប់រងជីវិត អេអាយអេ ខេមបូឌានៅជាន់ផ្ទាល់ដី នៃអាគារធនាគារកម្ពុជាសាធារណៈបន្ទាប់ពីធ្វើសន្និសិទកាសែត ក្នុងការិយាល័យ អេអាយអេ ជាន់ទី១២ នៃអាគារExchange Square។
អ្វីដែលពិសេសនោះ គឺក្នុងថ្ងៃទី០៦ឧសភានេះផងដែរ អេអាយអេ រៀបចំការប្រគុំតន្រ្តីមួយដែលហៅថា << Real Life Real Concert >> ដើម្បីអបអរការសម្ពោធជាផ្លូវការរបស់អេអាយអេ។ ក្រោមវត្តមានរបស់តារាល្បីៗជាច្រើនដូចជាលោកព្រាបសុវត្ថិ កញ្ញាពេជ្រ សោភា និងក្រុមក្មេងខ្មែរជាដើម។ ក្រៅពីនោះក៏មានការហាត់យោគៈជាមួយឌីជេ ណាណា និងការលេងហ្គេមផ្សេងៗផងដែរ។ កម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីម៉ោង៤រសៀលនេះទៅ។