CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-05-08 · 5,588 views

បំបាត់ការឈឺចាប់ងាយៗ​ ពេលមានរដូវ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2
In this articleគ្រប់ជម្រើសសុទ្ធតែមានប្រសិទ្ធភាព ​ចំណេញទាំងពេលវេលា និងថវិកា តែសំខាន់តើអ្នកនឹងជ្រើសរើសយកមួយណាមកអនុវត្ត​ ដោយហេតុ​ថា មនុស្សម្នាក់ៗមានរាងកាយ និងភាពសមស្របខុសៗគ្នា ដូចនេះ មានតែលោកអ្នកសាកល្បងទេ ទើបបានដឹង...©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ស្រ្តីគ្រប់រូបសុទ្ធតែបានជួបប្រទះនូវការឈឺចាប់ត្រង់ផ្នែកពោះ ឬចុករោយខ្នងជារៀងរាល់ខែ នៅពេលមានរដូវ។ គ្រាន់តែអ្នកខ្លះមានការឈឺចាប់តិច អ្នកខ្លះឈឺចាប់ខ្លាំង រហូតដល់ពិបាកទ្រាំ។ ជាការពិតណាស់ ​វានឹងបាត់បង់ទៅវិញក្នុងរយៈពេល ២ឬ៣ថ្ងៃបន្ទាប់។​ គ្មានវិធីសាស្រ្តណាដែលអាចលុបបំបាត់ការឈឺចាប់នេះបានទាំងស្រុងទេ​ មានតែវិធីសម្រាលការឈឺចាប់តែប៉ុណ្ណោះ។ ដើម្បីកាត់បន្ថយនូវការឈឺចាប់ទាំងនោះ ហេលស៍ថាម នឹងបង្ហាញវិធីសាស្រ្ត៤យ៉ាងដូចខាងក្រោម៖

១. ប្រើប្រាស់ថង់កំដៅ ជាវិធីដ៏ងាយស្រួលរក និងសាមញ្ញបំផុត។ វាមានប្រសិទ្ធភាពខ្លាំងក្នុងការបំបាត់ភាពឈឺចាប់ ព្រោះវាធ្វើឲ្យសាច់ដុំមានការសម្រាក​ អាចប្រសើរជាងការប្រើប្រាស់ថ្នាំ។​ អ្នកអាចប្រើប្រាស់ថង់ទឹកក្តៅ ដែលវាបញ្ចេញកំដៅរហូតដល់១២ម៉ោង ស្អំនៅលើសម្លៀកបំពាក់ ឬផ្ទាល់នៃស្បែកនៅលើខ្នង និងពោះផ្នែកខាងក្រោម។​ បច្ចុប្បន្ន ថង់ទឹកក្តៅដែលលក់នៅលើទីផ្សារមានច្រើនទម្រង់ ធំឬតូចលោកអ្នកអាចជ្រើសរើសតាមតម្រូវការ ដែលប្រភេទខ្លះអ្នកអាចពាក់វាបានតាមខ្លួនទៀងផង។

២. ផឹកទឹកក្តៅ វិធីមួយទៀត គឺបរិភោគទឹកក្តៅ។ វាហាក់ដូចជាចម្លែកបន្តិច តែផឹកទឹកក្តៅ ឬទឹកក្តៅឧណ្ហៗ ធ្វើឲ្យចលនារត់របស់ឈាមបានល្អទៅកាន់កន្លែងសាច់ដុំរមួល​ ដើម្បីបន្ថយការឈឺចាប់។

៣. ធ្វើការម៉ាស្សា អ្នកអាចសម្រួលសាច់ដុំតឹងណែនបាន​ ដោយធ្វើការម៉ាស្សា។ ចូរដាក់ដៃរបស់អ្នកនៅលើពោះ ឬខ្នង បន្ទាប់មកសង្កត់  ហើយច្របាច់តិចៗនៅកន្លែងទាំងពីរនោះ ជាពិសេសកន្លែងដែលមានការឈឺចាប់ខ្លាំង។ អ្នកអាចស្វែងរកជំនួយ ពីអ្នកដទៃតែត្រូវបា្រកដថាកុំសង្កត់ខ្លាំងពេក។

៤. កាត់បន្ថយការផឹកកាហ្វេ និងស្រា មនុស្សស្រីមួយចំនួនធំ មានអារម្មណ៍ថាការឈឺចាប់ថយចុះ នៅពេលពួកគេកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងកាហ្វេ។ នេះក៏ជាហេតុផលមួយទៀត ដែលអ្នកចាំបាត់ត្រូវចៀសវាងផលិតផលទាំងពីរខាងលើជាដាច់ខាត​ បើមានការឈឺចាប់ខ្លាំង។ ម៉្យាងវិញទៀត អ្នកក៏អាចជំនួសកាហ្វេរបស់អ្នកបាន ដោយការផឹកតែខ្មៅ។

គ្រប់ជម្រើសសុទ្ធតែមានប្រសិទ្ធភាព ​ចំណេញទាំងពេលវេលា និងថវិកា តែសំខាន់តើអ្នកនឹងជ្រើសរើសយកមួយណាមកអនុវត្ត​ ដោយហេតុ​ថា មនុស្សម្នាក់ៗមានរាងកាយ និងភាពសមស្របខុសៗគ្នា ដូចនេះ មានតែលោកអ្នកសាកល្បងទេ ទើបបានដឹង...

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។