2017-05-09 · 6,410 ដងមើល
រៀបចំអាហារប្រកបដោយសុខភាព តែចំណាយតិច
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
ចៀសសវាងការប្រើប្រាស់គ្រឿងស្រវឹង ហើយពិសារទឹកឲ្យបានច្រើន©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។សព្វថ្ងៃនេះ អាហាររបស់អ្នកកំពុងតែស្ថិតក្នុងស្ថានភាពមួយណា? មានទាំងគុណភាព និងធានាសុខភាព តែតម្លៃថ្លៃ ឬ មានគុណភាព តែមិនល្អចំពោះសុខភាព ហើយតម្លៃក៏ថ្លៃ ឬគ្មានទាំងគុណភាព និងសុខភាព តែតម្លៃថោក? មួយបែបទៀតគឺចម្រុះ ទៅតាមស្ថានភាពសេដ្ឋកិច្ច និងពេលវេលាជាដើម។ បើអាហារផ្តល់សុខភាព មានគុណភាព តែចំណាយតិចនោះ? ស្តាប់ទៅដូចជាពិបាក តែវាអាចទៅរួច តាមរយៈអត្ថបទខាងក្រោម៖
ជំនួសចំណីអាហារប្រភេទសាច់ដោយបន្លែ និង ស៊ុត ជំនួសឲ្យការបរិភោគសាច់ យើងគួរតែទទួលទានប្រភេទបន្លែឲ្យបានច្រើនដូចជា ពពួកសណ្ដែក ស្ពៃ និងស៊ុតដែលសុទ្ធសឹងតែជាបន្លែសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដែលផ្ដល់ផលល្អចំពោះសុខភាព ហើយថែមទាំងមានតម្លៃថោក និងងាយស្រួលរកទិញនៅតាមទីផ្សារ។
មានគម្រោងច្បាស់លាស់ បង្កើតជាសបភីងលីស ហើយសួរខ្លួនឯងថា តើមានបន្លែ ឬសាច់អ្វីខ្លះ ដែលមាននៅសល់ក្នុងទូរទឹកកករបស់អ្នក តើអ្នកត្រូវធ្វើម្ហូបអ្វី ជាមួយនឹងបន្លែសាច់ទាំងនោះ មុនពេលដែលអ្នកទៅផ្សារ។ ធ្វើបែបនេះធ្វើឲ្យអ្នកចំនេញពេលវេលា និងអាចចៀសវាងការទិញចំណីអាហារច្រើនលើសលប់ ហើយមិនត្រូវបានប្រើប្រាស់។
កុំទៅសបភីងទាំងឃ្លាន បើអ្នកជាមនុស្សចូលចិត្តការញ៉ាំ ពិសេសចំណីកំប៉ិកកំប៉ុកដែលនឹងធ្វើឲ្យអ្នកចំណាយអស់ច្រើនទាំងមិនដឹងខ្លួន គួរសាកល្បងញ៉ាំអាហារជាប្រភេទផ្លែឈើ ឬផឹកទឹក ដែលផ្តល់អារម្មណ៍ឆ្អែតដល់អ្នក មុនពេលទៅទិញទំនិញដើម្បីកាត់បន្ថយចំណង់ក្នុងការទិញ និងការឃ្លានរបស់អ្នក។
បរិភោគចំណីអាហារដែលមិនសូវមានជាតិផ្អែម ចំពោះអ្នកដែលមានរសនិយមផ្អែម គួរតែបន្ថយចំណីអាហារដែលមានជាតិស្ករ ហើយជំនួសវិញដោយការជ្រើសរើសបន្លែផ្លែឈើដែលមានជាតិផ្អែមពីធម្មជាតិ ដូចជាពោត និងប៉េងប៉ោះផ្អែម ពីព្រោះអាហារផ្អែមៗ មិនត្រឹមតែមិនសូវមានប្រយោជន៍ តែក៏អាចឲ្យអ្នកប្រឈមទៅនឹងការកើតជំងឺផ្សេងៗ ដូចជា ជំងឺទឹកនោមផ្អែមផងដែរ។
ទិញអាហារជាកញ្ចប់ធំ ឬទិញដុំ ការទិញអាហារជាកញ្ចប់ធំជាការសន្សំសំចៃមួយ ពីព្រោះវាមានតម្លៃថោកជាងការទិញរាយ ហើយថែមទាំងធ្វើឲ្យលោកអ្នកចំនេញពេលវេលា ដោយមិនចាំបាច់ចំនាយពេល ធ្វើដំណើរទៅផ្សារញឹកញាប់ទៀតផង។
បរិភោគអាហារទៅតាមរដូវកាលរបស់វា តម្លៃចំណីអាហារអាចមានការប្រែប្រួលទៅតាមរដូវកាលនៃការប្រមូលផលរបស់វា ឬរដូវកាលដែលវាសម្បូរ ហើយការទិញចំណីអាហារនៅអំឡុងពេលនេះ ធ្វើឲ្យអ្នកទិញបានទំនិញស្រស់ល្អ ហើយមានតម្លៃថោក និងសន្សំសំចៃបានច្រើន។
ចៀសសវាងការប្រើប្រាស់គ្រឿងស្រវឹង ហើយពិសារទឹកឲ្យបានច្រើន
គ្រឿងស្រវឹងពិតជាមានតម្លៃថ្លៃ ហើយថែមទាំងផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាព ដូចនេះដើម្បីកុំឲ្យខ្ចះខ្ចាយថវិកា និងទទួលបានសុខភាពល្អ អ្នកគួរចៀសវាងការពិសាគ្រឿងស្រវឹងតាមដែលអាចធ្វើបាន ផ្ទុយមកវិញ គួរពិសារទឹកឲ្យបានច្រើនវិញ ពីព្រោះទឹកគឺជាអ្វីដែលរាងកាយ និងសម្រស់របស់អ្នកត្រូវការបំផុត។
បង្កើតសួនបន្លែខ្លួនឯង ដាំដុះបន្លែដោយខ្លួនឯងគឺជាជម្រើសដ៏ល្អ ពីព្រោះវាអាចជួយឲ្យអ្នកប្រើប្រាស់នូវថវិកាអស់តិច ហើយទទួលបានផលិតផលធម្មជាតិ ដែលគ្មានជាតិគីមី។ បន្លែមួយចំនួន ដូចជាប៉េងប៉ោះ ននោង ស្លឹកបាស សុទ្ធតែជាបន្លែដែលល្អចំពោះសុខភាព ហើយមានលក្ខខណ្ឌងាយស្រួលក្នុងការដាំដុះ។
ការមមាញឹករបស់អ្នកអាចធ្វើឲ្យអ្នករំលងសុខភាព ឬក៏ចំណាយច្រើនដោយមិនដឹងខ្លួន ដូចនេះចាប់ផ្តើមរៀបចំគម្រោងអាហាររបស់អ្នកនៅថ្ងៃនេះ ព្រោះមិនថាបញ្ហាសេដ្ឋកិច្ច ឬសុខភាពរបស់អ្នក និងក្រុមគ្រួសារ គឺសុទ្ធតែមិនអាចរង់ចាំបាន ហើយចាប់ពីពេលនេះទៅ ការមានសុខភាពល្អ មិនចាំបាច់ទាល់តែចំណាយច្រើនទៀតនោះទេ៕