ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-05-10 · 4,680 ដងមើល

រឿងខ្លះៗដែលយើងជឿស្លុងកាលពីក្មេង

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

កាលពីក្មេង ថាឆោតក៏ឆោត ថាស្តាប់បង្គាប់ក៏ស្តាប់បង្គាប់…ឲ្យតែលឺចាស់ៗនិយាយអី ដឹងតែជឿស្លុងតែហ្មង... តោះ! រំលឹកឡើងវិញបន្តិច ពីរឿងខ្លះដែលធ្លាប់ជឿ ហើយធំឡើង ទើបដឹងខ្លួនឯងថាឆោតប៉ុណ្ណា…ហើយក៏បានដឹងពីហេតុផលពិតដែលពួកគាត់បានណែនាំឲ្យប្រតិបត្តិ ឬចៀសវាងទង្វើទាំងនោះ…

១ គេងញ៉ាំបាយ ដុះកន្ទុយដូចក្រពើ ២ ញ៉ាំចុងអំពៅ ឬកន្ទុយត្រី ចេះហែលទឹក ៣ គេងខ្ពស់ជាងចាស់ទុំ តាគ្រើមចាក់បាយលើក្បាល ៤ លេងអង្ករ ក្បាលរឹងដូចអង្ករ ៥ ពេលលឺភ្លេងហែសព ត្រូវបិទផ្ចិតឲ្យជិត កុំឲ្យខ្មោចចូល ៦ ច្រៀងពេលធ្វើម្ហូប បានប្តីពោះម៉ាយ/ ប្រពន្ធមេម៉ាយ ៧ ត្រូវយកចៃចេញ មិនអញ្ចឹងទេ ចៃសែងទម្លាក់ទឹក ៨ កាត់ក្រចក/ សិតសក់នៅមុខកញ្ចក់ពេលយប់អធ្រាត្រ ឃើញខ្មោច ៩ ញ៉ាំបាយអត់អស់ពីបាយ បានគូមកមុខមិនស្អាត ១០ ញ៉ាំឈាមមាន់ ជាំមុខ ១១ ញ៉ាំពងត្រី មុខឡើងមុខ

គិតចុះគិតឡើង អស់សំណើចនឹងខ្លួនឯងហ្មង…