ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-05-11 · 3,999 ដងមើល

ចំណូលចិត្តតន្រ្តីរបស់អ្នកបង្ហាញពីអត្តចរិតរបស់អ្នក

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

តន្រ្តីជាមិត្តដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ នឹងអារម្មណ៍របស់មនុស្សគ្រប់រូប ហើយវាក៏មានឥទ្ធិពលយ៉ាងខ្លាំងលើពួកគេផងដែរ។ បើនិយាយពីប្រភេទនៃតន្រ្តី គឺមានច្រើនបែប ច្រើនយ៉ាងណាស់ ហើយមនុស្សម្នាក់ៗក៏មានប្រភេទដែលខ្លួនចូលចិត្តផ្សេងៗពីគ្នា ដោយយើងឃើញថាអ្នកខ្លះហាក់ដូចជា ស្រលាញ់តន្រ្តីបែបកន្រ្តាក់អារម្មណ៍ ស្របពេលដែលអ្នកខ្លះចាប់អារម្មណ៍លើតន្រ្តីបែបមនោសញ្ចេតនា បែបអន្លង់អន្លោច។ ចង់ដឹងថាប្រភេទតន្រ្តីដែលអ្នកចូលចិត្ត នឹងឆ្លុះបញ្ចាំងអ្វីខ្លះពីអ្នក…តោះ! តាមដានជាមួយគ្នា…

ប្រសិនបើអ្នកជាអ្នកគាំទ្រតន្រ្តីបែប ៖ ·Pop៖ អ្នកជាប្រភេទចូលចិត្តចូលប្រឡូកក្នុងសង្គមខាងក្រៅ ស្មោះត្រង់ និងសាមញ្ញ។ ថ្វីត្បិតថាអ្នកជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការងារ និងផ្តល់តម្លៃឲ្យខ្លួនឯងខ្ពស់ អ្នកហាក់ដូចជាមិនសូវមានការច្នៃប្រឌិត និងមិនមានងាយស្រួលក្នុងការប្រកបការងារ។ ·Rap and Hip Hop៖ មនុស្សភាគច្រើនអាចនឹងគិតថា អ្នកជាប្រភេទមនុស្សដែលកាចសាហាវ និងឃោរឃៅ តែការស្រាវជ្រាវបានបង្ហាញថាអ្នកស្រលាញ់តន្រ្តីបែប Rap ជាបុគ្គលដែលស្រលាញ់ និងផ្តល់តម្លៃឲ្យខ្លួនឯង និងចូលចិត្តប្រលូកក្នុងសង្គម។ ·Country ៖ ជាមនុស្សដែលឧស្សាហ៍ព្យាយាមក្នុងការងារ សាមញ្ញ ​និងចូលចិត្តដើរក្នុងសង្គម។ ម្យ៉ាងអ្នកអាចគ្រប់គ្រងខ្លួនឯងបានស្ថិតស្ថេរ។ ·Rock /Heavy Metal៖ ផ្ទុយពីចង្វាក់បែបកន្រ្តាក់នៃតន្រ្តីប្រភេទនេះ អ្នកចូលចិត្តបទ Rock ជាមនុស្សស្លូតបូត និង សុភាពរាបសារ ហើយមានការច្នៃប្រឌិតខ្ពស់ តែបែរជាមិនចូលចិត្តពាក់ព័ន្ធនឹងអ្នកដទៃ ហើយអាចនឹងរងគ្រោះដោយសារការបន្ទាបតម្លៃខ្លួនឯង។ ·Indie៖ មនុស្សដែលចូលចិត្តពិភពខាងក្នុង(ខ្លួនឯង) វៃឆ្លាត និងមានគំនិតច្នៃប្រឌិតខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះអ្នកមិនសូវយកចិត្តទុកដាក់នឹងការងារ ហើយមិនសូវជាសុភាពប៉ុន្មានទេ។ បន្ថែមពីនេះ អ្នកមិនសូវសកម្ម ព្រួយបារម្ភច្រើន និងតម្លៃខ្លួនទាប។ ·Dance៖ ជាបុគ្គលដែលមានទំនុកចិត្តលើខ្លួនឯង រឹងមាំ​ និងចូលចិត្តចូលក្នុងសង្គម។ ·Classical៖ ជាមនុស្សចូលចិត្តលាក់កំបាំងខ្លួន តែមានភាពងាយស្រួលជាមួយនឹងខ្លួនឯង និងពិភពខាងក្រៅ។ ម្យ៉ាងអ្នកមានការច្នៃប្រឌិតខ្ពស់ និងលើកតម្កើងតម្លៃខ្លួនឯង។ ·Jazz, Blues and Soul៖ ជាមនុស្សស្រលាញ់ការប្រឡូកក្នុងសង្គម ជាមួយនឹងភាពថ្លៃថ្នូរខ្ពស់ ហើយអ្នកមានគំនិតច្នៃប្រឌិត មានភាពវៃឆ្លាត និងងាយស្រួលចុះសម្រុង។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។