2017-05-20 · 6,483 ដងមើល
អត្ថប្រយោជន៍នឹកស្មានមិនដល់ពីការហាត់ប្រាណបែប outdoor
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
តើលោកអ្នកនឹងចាំដល់ពេលណាទៀត? ចាប់ផ្តើមពីថ្ងៃនេះ ឈានជើងចេញក្រៅ ដើរ រត់ ឬ ជិះកង់ សាកល៎មើល លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែក និងអត្ថប្រយោជន៍ដ៏ល្អទាំងនោះ….©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ជំនាន់ថ្មី មិនថាក្មេង ចាស់ ប្រុស ឬស្រីទេ ចាប់ផ្តើមមានទំនោរមករកការហាត់ប្រាណហើយ ព្រោះតែហេតុផលដែលតែងទន្ទេញជាប់មាត់ថា «សុខភាពជាចម្បង» ។ ក្នុងនោះ មានមនុស្សមួយចំនួននិយមនឹងការហាត់ប្រាណតាមក្លឹប រីឯមួយចំនួនទៀតក៏មានចំណូលចិត្តដើរ រត់ រាំ និងជិះកង់ នៅខាងក្រៅវិញ។ ទោះជាសកម្មភាពអ្វីក៏ដោយឲ្យតែជាការហាត់ប្រាណ សុទ្ធតែផ្តល់មកវិញនូវអត្ថប្រយោជន៍ គ្រាន់តែខុសៗគ្នាអាស្រ័យនឹងបរិស្ថានជុំវិញ។ ដោយឡែក ការហាត់ប្រាណបែប outdoor នេះផ្តល់ឲ្យលោកអ្នកជាច្រើនរួមមាន៖
បង្កើនការផលិតវីតាមីនD ក្នុងពេលហាត់ប្រាណនៅក្រៅ អ្នកចៀសមិនផុតពីការប៉ះពាល់នៃពន្លឺថ្ងៃ ដែលអ្នកក៏ដឹងហើយថាកាលណាស្បែករបស់អ្នកប៉ះជាមួយពន្លឺថ្ងៃក្នុង កម្រិតមធ្យម ជួយបង្កើនការផលិតវីតាមីនDដ៏មានគុណប្រយោជន៍ក្នុងការកាត់បន្ថយបញ្ហាពុកឆ្អឹង និងហានិភ័យនៃជំងឺមហារីកមួយចំនួន។
ភ្ញោចលើផ្លូវចិត្ត ការកើនឡើងនូវចំនួននៃការស្រាវជ្រាវបង្ហាញថាសកម្មភាពខាងក្រៅ ឬការហាត់បែប outdoor ពិតជាល្អបំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់ បុគ្គលម្នាក់ៗ ដែលការហាត់បែប indoor ហាក់ដូចជាមិនផ្តល់ឲ្យអ្នក។ ការហាត់នៅក្នុងចំណោមធម្មជាតិ ឬរុក្ខជាតិជាច្រើនផ្តល់ត្រឡប់មកឲ្យអ្នក វិញនូវសុខភាពផ្លូវចិត្តល្អ និងអាចជួយបំបាត់ជំងឺថប់អារម្មណ៍ ព្រមទាំងស្ត្រេសបានយ៉ាងប្រសើរ។ ជាការពិត ការសម្លឹងមើលជញ្ជាំងទាំង ៤ នៃបន្ទប់ ក្នុងផ្ទះ ឬនៅក្លឹប អាចនឹងធ្វើឲ្យអ្នកវិលមុខបាន ដូចច្នេះ ហើយគួរចំណាយពេលហាត់ប្រាណនៅខាងក្រៅខ្លះសម្រាប់ផ្តល់នូវការភ្ញោចខួរក្បាល និង ធ្វើឲ្យចិត្តអ្នកក៏ទទួលបានការហាត់ប្រាណដែរ។ បន្ថែមពីនេះ ខ្យល់បរិសុទ្ធនឹងបង្កើនបរិមាណ អុកស៊ីហ្សែន ដែលជួយបញ្ចេញនូវសារធាតុគីមីល្អពីខួរក្បាលគឺ សេរ៉ូតូនីន មានន័យថាការហាត់ប្រាណនៅខាងក្រៅមិនត្រឹមតែដើម្បីរក្សារាង និងសុខភាពល្អប៉ុណ្ណោះទេ គឺរឹតតែធ្វើឲ្យអារម្មណ៍ល្អអស្ចារ្យទៀតផង។ ពិសេស វាគឺត្រូវបានចាត់ចូលជាការព្យាបាលដ៏សាមញ្ញមួយ នៃជំងឺធ្លាក់ទឹកចិត្ត និងវិបត្តិអារម្មណ៍ផ្សេងទៀត។
កាត់បន្ថយកាឡូរីខ្ពស់ ជាការពិតណាស់ លំហាត់ប្រាណទាំងឡាយសុទ្ធតែកាត់បន្ថយកាឡូរី ប៉ុន្តែគ្រាន់តែនៅក្នុងកម្រិតខុសៗគ្នាប៉ុណ្ណោះ។ លំហាត់ប្រាណនៅក្រៅ ឬហៅថាបែប outdoor នេះអាចផ្តល់ឲ្យអ្នកនូវការកាត់បន្ថយកាឡូរីបានខ្ពស់ជាងការហាត់នៅក្នុងក្លឹប ឬបែប indoor ។ ជាឧទាហរណ៍ស្រាប់ បើអ្នករត់ដោយម៉ាស៊ីន នៅក្នុងក្លឹប នោះអ្នកនឹងចំណាយថាមពលតិចជាង បើធៀបនឹងការរត់នៅក្រៅ ព្រោះអ្នកអាចនឹងត្រូវរត់បញ្ច្រាសខ្យល់រួមនឹងរបាំងធម្មជាតិផ្សេងៗទៀត។
បង្កើនប្រសិទ្ធភាព លោកអ្នកប្រហែលជាចំណាយពេលជាទូទៅ ៣០ នាទីក្នុងក្លឹបហាត់ប្រាណ ហើយមានអារម្មណ៍ថាពិតជាយូរខ្លាំងណាស់ មែនទេ? ជួនកាលធ្វើឲ្យអ្នក ឆាប់ធុញថប់ និងមិនសូវចង់ហាត់ ដែលពេលខ្លះជាហេតុផលធ្វើឲ្យអ្នកមិនសូវហាត់បានទៀងទាត់។ បើអញ្ចឹងមែន ប្តូរទម្លាប់ចាស់ហើយចាប់ផ្តើម ហាត់ប្រាណបែប outdoor នេះវិញម្តង លោកអ្នកអាចនឹងហាត់បានទ្វេដងដោយមិនដឹងខ្លួន មិនធុញព្រមទាំងជំរុញឲ្យលោកអ្នកហាត់បាន ទៀងទាត់ផង។