2017-05-22 · 4,776 ដងមើល
នៅហ៊ានយកទូរស័ព្ទតាមខ្លួនពេលចូលបន្ទប់ទឹកទៀតទេ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
នេះ គឺជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់យើងរាល់គ្នា ដើម្បីធ្វើការពិចារណា ព្រោះថាពួកយើងស្ទើរតែទាំងអស់ គឺបានធ្វើខុសនូវទម្លាប់នេះ? គឺថា…ពួកយើងម្នាក់ៗបាន និងកំពុងតែយកទូរស័ព្ទចូលក្នុងបន្ទប់ទឹក ពេលយើងបន្ទោរបង់។ ចំពោះបញ្ហាវិញនោះ គឺថាយើងប្រហែលជាអាចនាំយក ពពួកមេរោគមកជាមួយ ព្រោះថាពពួកមេរោគទាំងនេះ អាចតោងជាប់នៅនឹងទូរស័ព្ទរបស់យើងនៅពេលដែលយើងបានប៉ះពាល់ពួកវា ពេលយើងបន្ទោរបង់រួច ហើយពពួកមេរោគដែលអាចឆ្លងនោះ រួមមានដូចជា ពួក E Coli និង Salmonella។
អ្នកជំនាញខាងអនាម័យបានណែនាំថា «ទូរស័ព្ទរបស់អ្នកអាចចម្លងរោគបាន ដោយសារតែទំនាក់ទំនងរវាងអ្នក ទូរស័ព្ទ និងមេរោគនៅក្នុងបន្នប់ទឹកតែម្តង» ។ នេះ គឺជាវិធីដ៏លឿនបំផុតក្នុងការចម្លងបាក់តេរី និងវីរុសទៅលើទូរស័ព្ទរបស់អ្នក ហើយបន្ទាប់មកអ្នកអាចឆ្លងមេរោគនោះដោយខ្លួនឯង នៅពេលដែលអ្នកចុចទូរស័ព្ទ និងប្រើដៃរបស់អ្នក ដើម្បីចាប់កាន់ចំណីអាហារមួយចំនួន ដូចជា ប៊័រហ្គឺ (burger) ហតដក (hot dog) ឬក៏ផ្លែឈើជាដើម។
អ្នកស្រាវជ្រាវជឿជាក់ថា បញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៀត បើសិនជាអ្នកប្រើប្រាស់បង្គន់សាធារណៈហើយយកទូរស័ព្ទរបស់អ្នកចូលទៅចុចក្នុងបង្គន់នោះ។ អ្នកអាចប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺផ្សេងៗតាមរយៈទូរស័ព្ទរបស់អ្នក។ វីរុសដែលតោងនៅជាប់នឹងទូរស័ព្ទរបស់អ្នកអាចរស់បានជាច្រើនថ្ងៃ ហើយឱកាស ដែលវាអាចចម្លងជំងឺ គឺដូចជាភ្លើងឆេះព្រៃអញ្ចឹង។
អ្នកគួរតែចៀសវាងការយកទូរស័ព្ទរបស់អ្នកចូលទៅក្នុងបង្គន់ និងត្រូវចងចាំថា ហើយជូតដៃជាមួយកន្សែងដែលស្អាត មុនពេលចាប់កាន់ទូរស័ព្ទរបស់អ្នក។ ស្របពេលជាមួយគ្នានេះផងដែរ ត្រូវប្រកាន់ឲ្យបានជាប់ជានិច្ច នូវការរស់នៅស្អាត និងត្រូវចងចាំថា «បង្គន់របស់អ្នកមិនមែនជាបន្ទប់ទទួលភ្ញៀវទេ អ្នកមិនគួរចំណាយពេលអង្គុយក្នុងបង្គន់យូរពេកទេ អ្នកគួរតែចាកចេញឲ្យបានកាន់តែឆាប់តាមដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកនៅក្នុងបង្គន់កាន់តែយូរ អ្នកអាចប្រឈមនឹងហានិភ័យដែលអាចឆ្លងជំងឺទៅកាន់អ្នកកាន់តែខ្ពស់» ។