ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-05-24 · 4,033 ដងមើល

គេហទំព័រការងារ គឺជាធនធានថ្មីនៃអាជីពការងារ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧​ Everjob ដែលជាគេហទំព័រការងារមួយក្នុងប្រទេសកម្ពុជាបានប្រារពខួបលើកទី២ ក្នុងការបើកដំណើរការក្នុងប្រទេសកម្ពុជា។ជាមួយនឹងចំនួនអ្នកចូលមើលជាង ៧៥០០នាក់ ជាមធ្យមក្នុងមួយថ្ងៃ និងផ្ទុកទិន្នន័យ ប្រវត្តិរូបសង្ខេប ចំនួន៤៦ ០០០ច្បាប់ Everjobs បានដើរតួរយ៉ាងសំខាន់ក្នុងទីផ្សារការងារកម្ពុជា និងក្លាយជាគេហទំព័រ​ដែលមិនអាចខ្វះបានក្នុងការស្វែងរក បុគ្គលិក ដែលមានទេព្យកោសល្យ ឱកាសការងារក្នងប្រទេស។

ភាពជោគជ័យរបស់ Everjob គឺបានបង្ហាញពីភាពស្វាហាប់នៃទីផ្សារការងារ ដោយបានស្វាគមន៍ អ្នកអាជីពវ័យក្មេងថ្មីចំនួន​ ៣០០​​ ០០០នាក់​ និងផ្តល់ភាពងាយស្រួល​ឲ្យអ្នកប្រើប្រាស់អ៊ីនធើណែតជាង​ ៧លាននាក់ក្នុងការស្វែងរកឱកាសការងារ។

Marie Balandreau ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅEverjob បានមានប្រសាសន៍ថា<នៅពេលដែលយើងចាប់ផ្តើមក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥​​ ឃើញថា អ្នកជំនាញជាច្រើននៅតែពឹងផ្អែកលើប្រភព ក្រៅបណ្តាញ ឬបណ្តាញផ្ទាល់ខ្លួនដើម្បីស្វែងរកការងារ ឬស្វែងរក​បុគ្គលិកថ្មីសម្រាប់ស្ថាប័នរបស់ពួក>។​ តែសព្វថ្ងៃនេះ អ្នកស្វែងរកការងារ និងនិយោជក់ បានរកឃើញនូវអត្ថប្រយោជន៍នៃគេហទំព័រការងារ ដែលជាមគ្គុទេសអាជីពក្នុងការជ្រើសរើសបុគ្គលិក​ និងស្វែងរកការងារធ្វើ។​

កំឡុងពេលឆ្នាំទីពីរ Everjob មានចំនួនអ្នកចូលមើលគេហទំព័ររបស់ខ្លួនកើនឡើងបីដង។ ក្នុងឆ្នាំ២០១៦​ Everjob បានបើក​តារាងលទ្ធផលសង្ខេបវិចារណញាណ និងកែប្រែផ្ទាល់ខ្លួនសម្រាប់និយោជិក និងផ្តោតទៅលើការពង្រឹងនូវការទទួលព័ត៌មានរបស់អ្នកប្រើប្រាស់ តាមរយៈពិពរណ៍អាជីពការងារ សិក្ខាសាលាអំពីរបៀបក្នុងការសរសេរប្រវត្តិរូបសង្ខេប កម្មវិធីជួយក្នុងការសម្ភាសន៍ការងារបានល្អ​ និងប្លុកដែលមានសរសេរជាភាសាអង់គ្លេស និងខ្មែរផងដែរ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ