2017-05-30 · 18,687 views
ទឹកនោមមានពពុះ បណ្តាលមកពីអ្វីទៅ? គួរឲ្យព្រួយបារម្ភដែរឬទេ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ពេលបត់ជើងតូច ភាគច្រើន ទឹកនោមគួរតែថ្លាល្អ ដើម្បីបញ្ជាក់ថា អ្នកមានសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ស្រអាប់ លឿងចាស់ ខាប់ មានក្លិនឈួល ឬមានពពុះ នោះវាអាចនិយាយបានថា ក្នុងរាងកាយរបស់អ្នក មានដំណើរខុសប្រក្រតីហើយ។ យ៉ាងណាមិញ ពពុះទឹកនោម អាចជារឿងធម្មតា ប្រសិនបើអ្នកខំប្រឹងនោមខ្លាំងពេក។ វាក៏អាចកើតឡើង ក្នុងករណីដែលអ្នកលាងប្រដាប់ភេទ ជាមួយនឹងសាប៊ូ ដូច្នេះ អ្នកមិនចាំបាច់ព្រួយបារម្ភឡើយ។ ទោះបីជាយ៉ាងនេះក្តី សូមធ្វើការតាមដាន លក្ខណៈទឹកនោមរបស់អ្នកឲ្យបានដិតដល់។ ពពុះក្នុងទឹកនោម អាចបណ្តាលមកពី ៖
១ អ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ (ពេលដែលអ្នកនោម មានអាចមានប្រូតេអ៊ីន និងសារធាតុនានានៅក្នុងនោះ) ២ ការមានផ្ទៃពោះ ក៏អាចធ្វើឲ្យទឹកនោមមានពពុះផងដែរ ៣ ស្រ្តេស និងភាពតានតឹង អាចបង្កើតជាពពុះក្នុងទឹកនោម ៤ ជំងឺទឹកនោមផ្អែម អាចជះឥទ្ធិពលដល់តម្រងនោម ដូច្នេះ វាក៏ធ្វើឲ្យទឹកនោមមានពពុះ ៥ មានជំងឺមានជាតិប្រូតេអ៊ីនច្រើនក្នុងទឹកនោម ៦ មានការរលាកនៅផ្លូវទឹកនោម។ ទឹកនោម គឺជារឿងសំខាន់ ពីព្រោះ វាអាចបញ្ជាក់អំពីសុខភាព នៅក្នុងរាងកាយរបស់អ្នក។ ដូច្នេះ សូមមានការប្រុងប្រយ័ត្ន និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ប្រសិនបើអ្នកសង្ស័យ ឬមានរោគសញ្ញាព្រមាន គួរឲ្យកត់សម្គាល់៕