ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-05-31 · 8,314 ដងមើល

អត្ថប្រយោជន៍នៃការពិនិត្យសុខភាពទូទៅ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2
ក្នុងអត្ថបទនេះប្រធានបទ : អត្ថប្រយោជន៍នៃការពិនិត្យសុខភាពទូទៅបកស្រាយដោយ : វេជ្ជបណ្ឌិត ពុទ្ធ ឧត្តមប្រធានគ្រប់គ្រងនៃគ្លីនិកអេគីប

ប្រធានបទ : អត្ថប្រយោជន៍នៃការពិនិត្យសុខភាពទូទៅ

បកស្រាយដោយ : វេជ្ជបណ្ឌិត ពុទ្ធ ឧត្តម

ប្រធានគ្រប់គ្រងនៃគ្លីនិកអេគីប

ជាទូទៅបងប្អូនប្រជាជនខ្មែរយើង ភាគច្រើនមិនសូវចាប់អារម្មណ៏ និង យកចិត្តទុកដាក់ទៅលើការថែទាំ

ឬការពិនិត្យសុខភាពជាប្រចាំនោះទេ ដោយភាគច្រើនពួកគាត់គិតថា ឥតប្រយោជន៍ ( អត់ឈឺអីផងទៅពេទ្យធ្វើអី្វ ?)

ខាតពេលវេលា ខាតថវិការ ចាំពេលឈឺ ឬមិនស្រួលខ្លួនចាំទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យតែម្តង ៕

ពួកគាត់ពិតជាមិនបានគិតថា ភាគច្រើននៃជម្ងឺដ៏កាចសាហាវមួយចំនួននោះ អាចឆ្លងមកយេីងដោយមិនដឹងខ្លួន

ឬពេលដែលកំពុងផ្ទុកគឺគ្មានរោគសញ្ញាអ្វីទាំងអស់។ ជាការពិតណាស់ពេលជម្ងឺនៅក្នុងដំណាក់កាលដំបូងភាគច្រេីនយើង

អាចធ្វើការព្យាបាល ឫ ការពារបានយ៉ាងងាយស្រួលសោះ ដូចជាជំងឺរលាកថ្លើម ជំងឺរលាក ឬដំបៅក្រពះពោះវៀន

និងជំងឺដុំសាច់ក្រពះពោះវៀនជាដើម .... ។ តែបើយើងជួបពិគ្រោះនិងតាមដានសុខភាពជាទៀងទាត់ជាមួយគ្រូពេទ្យ

នោះយើងអាចដឹងពីស្ថានភាពជំងឺ និងធ្វើការព្យាបាល ឬការពារបានទាន់ពេលវេលាដែលមានប្រសិទ្ធិភាពខ្ពស់ ៕

ក្នុងគោលបំណងលេីកកំពស់សុខភាពប្រជាជនខ្មែរយេីង គ្លីនិក អេគីប ឯកទេសជម្ងឺ ថ្លើម ក្រពះ ពោះវៀន និង ឫសដូងបាត

យើងខ្ញុំក៏មានសេវាពិនិត្យសុខភាពទូទៅជាកញ្ចប់ផងដែរ រួមជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស ដែលអាចផ្តល់ជូនអោយបងប្អូនប្រុសស្រី

ពុកម៉ែ អ៊ុំពូមីង យាយតា នូវការពិនិត្យសុខភាព ការពិគ្រោះ និង ការព្យាបាល ក្នុងតំលៃយ៉ាងសមរម្យ សុវិត្តិភាពខ្ពស់ និង

ក្រុមសីលធម៍វិជ្ជាជីវៈខ្ពស់បំផុត ដែលកញ្ចប់សុខភាពទាំងនោះមានដូចជា ៖

- កញ្ចប់ពិនិត្យសុខភាពទូទៅ

- កញ្ចប់ពិនិត្យសុខភាពថ្លើមទូទៅ

- កញ្ចប់ពិនិត្យសុខភាពមុនទទួលការព្យាបាលជំងឺរលាកថ្លើមប្រភេទ B និង C

- កញ្ចប់ពិនិត្យសុខភាពក្រពះ

- កញ្ចប់ពិនិត្យសុខភាពពោះវៀន

- កញ្ចប់សុខភាពក្នុងការរុករកដុំមហារីក ក្រពះ ពោះវៀន ដំណាក់កាលដំបូងផងដែរ។

គួរកត់សំគាល់ផងដែរថាការពិនិត្យសុខភាពទូទៅ

គួរធ្វេីរៀងរាល់ 6 ខែម្តងយ៉ាងទៀងទាត់នឹងអាចផ្តល់អោយយើងទាំងអស់គ្នាទទួលបាននូវការការពារសុខភាព និង ជៀសវាងជម្ងឺកាចសាហាវ

មួយចំនួនបានជាង 60 ទៅ 70% នៃការវិវត្តន៍ហួសពេលនៃជម្ងឺ , ការពិនិត្យក៏អាចផ្តល់នូវការចំណេញទាំងពេលវេលា ថវិការ និង ការរស់នៅ

បានយូរដោយមានសុខភាពល្អផងដែរ ។

ការការពារ គឺប្រសើរជាងការព្យាបាល !

សូមទទួលការគោរពនិងស្រលាញ់ពីគ្លីនិក អេគីប

រក្សាសិទ្ធិដោយ គ្លីនិក អេគីប

សូមទំនាក់ទំនងសំរាប់ពត៌មានបន្ថែម មកកាន់ គ្លីនិកឯកទេស អេគីប ៖ 070553317 - 066553317 - 017553317