2017-06-02 · 4,186 ដងមើល
ការផ្លាស់ប្តូរងាយៗទាំង ៦ ដែលអាចជួយការពារអ្នក ពីជំងឺមហារីកសុដន់
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
ជំងឺមហារីកពិតជាគួរខ្លាច ក៏ប៉ុន្តែជាសំណាងល្អ ការការពារខ្លួន ក៏ដូចជាការកាត់បន្ថយការប្រឈមពិតជាមានច្រើន ដែលក្នុងនោះក៏មានផងដែរនូវសកម្មភាព ឬទម្លាប់ងាយៗដែលអាចជួយយើងបានពីជំងឺដ៏កាចសាហាវនោះ។ដូចនេះ ការចាប់ផ្តើមការពារខ្លួនអ្នកគួរតែត្រូវបានចាប់ផ្តើមឲ្យបានកាន់តែឆាប់កាន់តែប្រសើរ ចៀសវាងអ្វីៗត្រូវហួសពេល ដែលពេលនោះមិនមានការផ្លាស់ប្តូរដែលងាយៗដូចខាងលើអាចជួយអ្នកបានឡើយ៕©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ជំងឺមហារីកពិតជាគួរខ្លាច ក៏ប៉ុន្តែជាសំណាងល្អ ការការពារខ្លួន ក៏ដូចជាការកាត់បន្ថយការប្រឈមពិតជាមានច្រើន ដែលក្នុងនោះក៏មានផងដែរនូវសកម្មភាព ឬទម្លាប់ងាយៗដែលអាចជួយយើងបានពីជំងឺដ៏កាចសាហាវនោះ។
១. ញ៉ាំថ្នាំអាស្ពេរីន (តាមវេជ្ជបញ្ជា) អ្នកប្រហែលជាធ្វើបែបនេះ ដើម្បីការពារបេះដូងរបស់អ្នក ពីព្រោះ គ្រូពេទ្យបានណែនាំថា ការទទួលទានថ្នាំអាស្ពេរីនក្នុងកម្រិតមួយទាបអាចមាន ផលល្អច្រើន ចំពោះសុខភាពទូទៅសម្រាប់មនុស្សមួយចំនួន។ ក្រៅពីនេះ ការសិក្សាក៏បានរកឃើញផងដែរថា ថ្នាំនេះអាចជួយកាត់បន្ថយឱកាស កើតជំងឺមហារីកសុដន់បាន ១៦ %។
២. កាត់បន្ថយ ឬផ្តាច់ការញ៉ាំស្រា ការញ៉ាំក្នុងកម្រិតតិចតួច អាចជួយអ្នកបានមែន ប៉ុន្តែ បើអ្នកញ៉ាំច្រើន អ្នកនឹងទទួលបានផលអវិជ្ជមានត្រឡប់មកវិញ។ ដូច្នេះ ចូរកាត់បន្ថយការញ៉ាំស្រា ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
៣. កុំប្រើអ័រម៉ូន អ្នកប្រហែលជាគិតថា ថ្នាំអ័រម៉ូន និងការព្យាបាលដោយអ័រម៉ូន គឺជារឿងល្អ ហើយគ្រូពេទ្យមួយចំនួន ក៏ចេញវេជ្ជបញ្ជា សម្រាប់ស្រ្តីអស់រដូវផងដែរ ប៉ុន្តែ អ្នកត្រូវគិតថា រាងកាយស្រ្តីត្រូវការសុខភាពផ្ទាល់ខ្លួនដែលជាធម្មជាតិរបស់វា មានន័យថាគឺត្រូវមានរដូវ និងអស់រដូវ ដូច្នេះ បើអ្នកនៅតែបន្តចាក់អ័រម៉ូន ដើម្បីបន្តឲ្យមានរដូវ វាជារឿងមិនល្អនោះទេ ហើយវាក៏អាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកផងដែរ។
៤. រស់នៅជាមួយពណ៌បៃតង ការរស់នៅស្អាត គ្មានជាតិពុល បរិយាកាសស្រស់ស្រាយ និងការគ្មានធូលីដី អាចការពារអ្នកពីជំងឺមហារីកសុដន់បានមួយកម្រិតផងដែរ។
៥. កុំអង្គុយច្រើនពេក ការអង្គុយយូរពេក ក៏អាចធ្វើឲ្យអ្នក ប្រឈមទៅនឹងជំងឺមហារីកសុដន់ផងដែរ។ ការសិក្សាបានបង្ហាញថា ទម្លាប់នៃការអង្គុយយូរពេកនៅកន្លែងធ្វើការ នៅក្នុងឡាន និងនៅក្នុងផ្ទះ អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺសរសៃឈាមបេះដូង និងជំងឺមហារីក។ សមាគមន៍ជំងឺមហារីកអាមេរិចបានរកឃើញថា អ្នកដែលអង្គុយច្រើនជាង ៦ ម៉ោងក្នុងមួយថ្ងៃ អាចមានអត្រា ១០ ភាគរយ ប្រហែលជាកើតជំងឺខួរឆ្អឹង ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកដោះ។ ដូច្នេះ ចូរដើរ និងបញ្ចេញសកម្មភាពប្រចាំថ្ងៃរបស់អ្នក ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
៦. ត្រូវបំបៅដោះកូន វាជាជម្រើសរបស់អ្នក ប៉ុន្តែវេជ្ជបណ្ឌិតជំនាញៗបានណែនាំថា ការបំបៅដោះកូន អាចកាត់បន្ថយជំងឺមហារីកដោះ គួរឲ្យកត់សម្គាល់។ ក្រៅពីនេះ វាក៏ជួយបង្កើនភាពស្និទ្ធស្នាល និងសន្សំសំចៃថវិការបានមួយកម្រិតផងដែរ។