ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-05 · 10,444 ដងមើល

ភាពសាហាវនៃជំងឺរើមមាត់​

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

មេរោគតូចៗសាហាវជាងអ្វីដែលអ្នកគិតទៅទៀត ពួកវារំខាន​ បំផ្លាញ និងរុករានក្នុងខ្លួនរបស់មនុស្សយើង។ ស្រដៀងគ្នានេះដែរ វីរុស Herpes simplex​ ក៏ជាភ្នាក់ងារបង្ករោគ ដែលមិនត្រឹមតែរំខានដល់ប្រព័ន្ធក្នុងរាងកាយរបស់អ្នកប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យប៉ះពាល់ដល់រូបរាងខាងក្រៅរបស់អ្នកផងដែរ។​ ប្រហែលជាមានការគិតថា វីរុស និងបាក់តេរី អាចបំបាត់បានដោយការប្រើប្រាស់ថ្នាំ ប៉ុន្តែនេះជាកំហុសឆ្គង ព្រោះថាការឆ្លងរោគមួយចំនួនមានលក្ខណៈធ្ងន់ធ្ងរ ដែលតម្រូវឲ្យអ្នកមានវិធានការណ៍ការពារ ស្របពេលជាមួយនឹងការព្យាបាលបែបវេជ្ជសាស្ត្រ។

សូមកុំច្រឡំបន្តទៀត អ្នកនឹងទទួលបានចម្លើយ ពីចម្ងល់របស់អ្នក តាមរយៈអត្ថបទខាងក្រោម៖

តើជំងឺរើមមាត់ជាអ្វី? នៅពេលដែលវីរុស Herpes simplex ធ្វើឲ្យឈឺអញ្ចាញធ្មេញ អណ្តាត បបូរមាត់ ក្រអូមមាត់ខាងលើ និងផ្នែកខាងក្នុងនៃថ្ពាល់របស់អ្នក។​ លក្ខខណ្ឌទាំងនេះ បញ្ជាក់ពីជំងឺរើមមាត់។ ដោយសារតែនេះជាជំងឺកើតពីមេរោគ នោះរោគសញ្ញានៅលើខ្លួនមួយចំនួនត្រូវបានលេចឡើង ដូចជា ក្តៅខ្លួន និងឈឺសាច់ដុំ។ ស្បែករបស់អ្នក ឬស្រទាប់ភ្នាសសើម គឺជាច្រកចូលរបស់វីរុសប្រភេទនេះ។ នៅពេលដែលវីរុសចូលក្នុងខ្លួនអ្នក វានឹងបង្កបង្កើនចំនួន​ យ៉ាងឆាប់រហ័ស។ ដោយឡែក​ ជំងឺរើមអាចឆ្លង ពីមនុស្សម្នាក់​ទៅមនុស្សម្នាក់ទៀតបាន ប្រសិនបើអ្នកទៅប៉ះស្បែក ទឹកមាត់ និងភ្នាសសើមរបស់អ្នកជំងឺ។

មិនមានការកំណត់ណាច្បាស់ពីភាពសាហាវរបស់វាទេ ហើយជំងឺនេះអាចកើតឡើងលើមនុស្សគ្រប់អាយុ និងគ្រប់ពេល។ ប្រជាជនប្រហែល៥០%ក្នុងសហរដ្ឋអាមេរិក បានឆ្លងមេរោគនេះ និងកើតជំងឺរើមនេះ។ យោងតាមការស្រង់មតិនាពេលថ្មីៗ គេសន្និដ្ឋានថា កុមារងាយឆ្លងមេរោគរើមជាងគេ។ មូលហេតុនៃការរកឃើញនេះ អាចនឹងមិនសូវសម ប៉ុន្តែវាជារឿងពីរ​ ដែលថានៅពេលក្មេងៗត្រូវសាច់ញាតិ ឬមិត្តភក្តិថើប ពួកគេបានឆ្លងវីរុសរើមបាត់ទៅហើយ។​ ទោះជាយ៉ាងណា​ក៏ដោយ វាមិនត្រឹមតែឆ្លងតាមការប៉ះពាល់គ្នាតែម្យ៉ាងនោះទេ ពេលខ្លះវាក៏កើតឡើងតាមរដូវ ដែលវីរុសនេះមានឥទ្ធិពលខ្លាំង និងធ្វើឲ្យអ្នកផ្ទុក មេរោគកើតជំងឺនេះ ដោយមិនមានរោគសញ្ញាណាលេចឡើង។ បាតុភូតនេះ ត្រូវបានគេស្គាល់ថា ជាការបង្ករោគដោយមិនមានរោគសញ្ញា។ នៅពេលដែលអ្នករួមភេទតាមមាត់ ឱកាសនៃការកើតជំងឺរើមមាត់នឹងកើនឡើងបន្ថែម ព្រោះថាមេរោគនេះជួនកាល ក៏បង្ករោគដោយមិនបង្ហាញនូវរោគសញ្ញាណាដែរ។ ប៉ុន្តែអ្នកគួរតែចៀសវាង រួមភេទជាមួយអ្នកដែលកំពុងមាន ឬធ្លាប់មានជំងឺរើមនៅប្រដាប់ភេទ។ ការការពារដោយប្រើស្រោមអនាម័យក្នុងពេលរួមភេទ អាចការពារអ្នកមិនត្រឹមតែ ពីមេរោគរើមនៅមាត់ប៉ុណ្ណោះទេ តែវាក៏អាចកាត់បន្ថយហានិភ័យក្នុងការឆ្លងជំងឺកាមរោគផងដែរ។ ដូចនេះអ្នកគួរតែចាប់វិធានការណ៍ការពារខ្លួន ពីជំងឺទាំងនេះ។

តើវីរុសរើមមានប៉ុន្មានប្រភេទ? វីរុសរើមត្រូវបានគេបែងចែកជា២គឺ HSV-1 និងHSV-2។ តើអ្នកធ្លាប់ឮពីជំងឺរើមនៅប្រដាប់បន្តពូជទេ? ជំងឺរើមនៅប្រដាប់បន្តពូជបណ្តាលមកពីវីរុសរើម​ ប៉ុន្តែ តើជាប្រភេទណាមួយ HSV-1 ឬ HSV-2? វីរុសទាំងពីរប្រភេទនេះសុទ្ធតែបង្កឲ្យមានរើមនៅនឹងប្រដាប់ភេទ និងរើមនៅនឹងមាត់។ តើជាការច្រលំឬ? នេះមិនខុសទេ ដែលថាវីរុសទាំងពីរមាន DNAផ្សេងគ្នា។ ប្រហែល៨០% នៃករណីជំងឺរើមនៅមាត់បណ្តាលមកពី HSV-1 ប៉ុន្តែក៏មាន ការរាយការណ៍ថា វីរុសប្រភេទ១នេះ អាចជាមូលហេតុ នៃជំងឺរើមនៅនឹងប្រដាប់ភេទមួយភាគតូចផងដែរ។ ចំពោះ HSV-2 វាផ្ទុយគ្នាជាមួយនឹង HSV-1។ ជំងឺរើមនៅប្រដាប់បន្តពូជភាគច្រើន បណ្តាលមកពី SHV-2 ប៉ុន្តែប្រហែល ២០% អាចធ្វើឲ្យកើតជំងឺរើមមាត់។​​ សូមកុំមើលងាយវីរុសប្រភេទនេះឲ្យសោះ ព្រោះការឆ្លងរបស់វាលឿន ហើយអាចមានសកម្មភាព បានភ្លាមដោយសារតែការមិនបានយកចិត្តទុកដាក់លើសុខភាពរបស់អ្នកតែបន្តិចបន្តួចប៉ុណ្ណោះ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។