ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-06 · 4,877 ដងមើល

ធ្មេញស្រុកដុះមិនស្មើជួរគ្នា?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

Q : នាងខ្ញុំអាយុ ២០ឆ្នាំ រស់នៅខេត្តកណ្តាល។ ក្មួយៗរបស់ខ្ញុំ ដុះធ្មេញស្រុកមិនស្មើជួរសោះ ហើយខ្ញុំខ្លាចកូនរបស់ខ្ញុំដុះធ្មេញមិនស្មើជួរដែរ។ តើមានវិធីណាអាចបង្ការបញ្ហានេះបានទេ?

A : ធ្មេញដុះមិនស្មើជួរបណ្តាលមកពីការគ្មានតុល្យភាពរវាងក្បាលធ្មេញ និងតួក្រអូម។ ក្មេងចាប់ពី ៩ឆ្នាំឡើងទៅ ទន្តពេទ្យដឹងមុនថាធ្មេញរបស់ពួកគាត់អាចដុះមិនស្មើជួរ ឬយ៉ាងណា។ ចំពោះដំណោះស្រាយវិញអាចមាន ៣ជម្រើស៖ • ធ្វើការដកធ្មេញខ្លះចេញដើម្បីកុំឲ្យធ្មេញដុះជ្រៀតគ្នា • ពង្រីកទំហំតួក្រអូមឲ្យធ្មេញអាចដុះបានល្អ • កាត់ធ្មេញខាងៗឲ្យតូចជាងមុន។ ប៉ុន្តែ សូមចាំថា ប្អូនត្រូវនាំកូនៗរបស់ប្អូនទៅជួបនឹងទន្តពេទ្យជំនាញព្រោះការធ្វើបែបនេះ ទាមទារឲ្យទន្តពេទ្យមានជំនាញខ្ពស់ ទើបទទួលបានលទ្ធផលល្អ។

បកស្រាយដោយ ៖ ទន្តបណ្ឌិត យិន ស៊ីថន សាស្រា្តចារ្យក្នុងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងម្ចាស់គ្លីនិកធ្មេញ ប្រាយស្មាល

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ