ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-07 · 4,423 ដងមើល

មួយខែមុនពេលគាំងបេះដូង រាងកាយអ្នកនឹងប្រាប់អ្នកនូវរោគសញ្ញាទាំង៦នេះ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ជំងឺបេះដូង និងការស្លាប់ដែលបណ្ដាលមកពីការគាំងបេះដូងបានស្ថិតនៅលំដាប់ថ្នាក់លេខមួយនៅទូទាំងពិភពលោក។ វា គឺជាមូលហេតុដ៏ចម្បងមួយដែលអាចបង្កឲ្យមានគ្រោះថ្នាក់អាយុជីវិត។ ស្ថានភាពជីវិតដែលមមាញឹក និងមានបញ្ហាទុក្ខព្រួយច្រើន បូកផ្សំជាមួយនឹងអាហារកែច្នៃទាំងអស់ដែលយើងបរិភោគជារៀងរាល់នេះគឺជាមូលហេតុចម្បងដែលធ្វើឲ្យយើងមានជំងឺបេះដូង។ ការផ្លាស់ប្ដូររបៀបរស់នៅប្រចាំថ្ងៃ និងការរួមបញ្ចូលទាំងរបបអាហារដ៏ត្រឹមត្រូវមួយ អាចជួយថែរក្សានូវសុខភាពបេះដូងរបស់អ្នក។ ប៉ុន្ដែវានឹងរឹតតែប្រសើរ ប្រសិនបើអ្នកដឹងពីរោគសញ្ញាដែលរាងកាយរបស់អ្នកបានប្រាប់ទៅអ្នក។ ខាងក្រោមនេះគឺជារោគសញ្ញាទាំង៦នៃជំងឺគាំងបេះដូង។ 1. ចុកទ្រូង រោគសញ្ញាមួយនេះ ត្រូវបានមនុស្សទូទៅជាច្រើនមិនបានយកចិត្តទុកដាក់នឹងវា ហើយគិតថាវាគ្មានអ្វីពិសេសទេ។នេះ គឺជារោគសញ្ញាដ៏ច្បាស់មួយដែលប្រាប់អ្នកថាបេះដូងរបស់អ្នកកំពុងតែមានបញ្ហាអ្វីមួយ ហើយការគាំងបេះដូងអាចនឹងកើតឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ បើអ្នកជួបអាការៈបែបនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។

2. ពិបាកដកដង្ហើម សួត និងបេះដូង គឺជាប្រព័ន្ធពីរដែលមានទំនាក់ទំនងនឹងគ្នាយ៉ាងស្អិតរមួត។ ប្រសិនបើក្នុងករណីខ្វះអុកស៊ីសែននៅក្នុងសួត នោះមានន័យថា បេះដូងរបស់អ្នកនឹងមិនបានទទួលឈាមដែលវាត្រូវការឡើយ។ ប្រសិនបើអ្នកមានបញ្ហាអំឡុងពេលដកដង្ហើម អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់អ្នកអាចប្រឈមនឹងជំងឺគាំងបេះដូង។

3. រោគសញ្ញានៃជំងឺគ្រុនផ្ដាសាយ មានភស្ដុតាងជាច្រើនដែលបានបង្ហាញថាមានមនុស្សជាច្រើនមានជំងឺគ្រុនផ្ដាសាយមុនពេលជំងឺគាំងបេះដូងបានកើតឡើង។ ប្រសិនបើអ្នកមានបញ្ហាជំងឺបេះដូងហើយអ្នកតែងតែមានជំងឺផ្ដាសាយនោះ អ្នកមិនត្រូវបង្អង់ឡើយអ្នកត្រូវឆាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។

4. បែកញើសត្រជាក់ខ្លួន និងវិលមុខ រោគសញ្ញានេះអាចបង្ហាញបានថា អ្នកមានចរន្តឈាមរត់មិនបានល្អ ហើយវាអាចប៉ះពាល់ដល់ខួរក្បាល និងបេះដូង។

5. អស់កម្លាំង ប្រសិនបើអ្នកមានអារម្មណ៍ថាចេះតែហត់អស់កម្លាំង បើទោះបីជាបន្ទាប់ពីអ្នកបានសម្រាក ឬគេងយ៉ាងណាក្ដី នេះមានន័យថា ចរន្តឈាមទៅកាន់បេះដូងរបស់អ្នកមិនមានដំណើរការល្អទេ។

6. ទន់ខ្សោយ នៅពេលដែលសរសៃឈាមអាក់ទែរបស់អ្នកក្លាយជារួមតូចនោះ ពួកវាមិនបានអនុញ្ញាតឲ្យឈាមធ្វើការចែកចាយបានល្អទេ នេះមានន័យថាសាច់ដុំរបស់អ្នកមិនបានទទួលនូវអ្វីដែលពួកគេត្រូវការ ហើយវាអាចធ្វើឲ្យសុខភាពអ្នកមានការធ្លាក់ចុះ។ ដូច្នេះ ចូរអ្នកប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុខភាពរបស់អ្នក ប្រសិនបើអ្នកធ្លាប់ជួបនូវបទពិសោធន៍មានអាការៈខ្សោយដូចនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។វាពិតជាមានសារៈសំខាន់ណាស់ក្នុងការសិក្សា និងស្គាល់អំពីរោគសញ្ញាទាំងអស់នេះ។ ប្រសិនបើអ្នកមានបញ្ហាបេះដូង ឬមានរោគសញ្ញាណាមួយដែលបានរៀបរាប់ខាងលើ អ្នកគួរតែស្វែងយល់បន្ថែមអំពីសុខភាពរបស់អ្នក និងទៅពិគ្រោះអំពីអាការៈរបស់អ្នកជាមួយគ្រូពេទ្យជំនាញបើមានអ្វីមួយមិនប្រក្រតី។ វា គឺល្អបំផុតក្នុងការបញ្ឈប់នូវអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នក។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។