2017-06-08 · 6,135 ដងមើល
អនុវត្តតាមវិធីសាស្រ្តទាំងនេះ ដើម្បីបំបាត់ការឈឺចង្កេះបានយ៉ាងឆាប់រហ័ស
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
មនុស្សគ្រប់គ្នាគួរតែមានចំណេះដឹងតិចតួច ជុំវិញការថែរក្សាសុខភាព ដើម្បីងាយស្រួលដោះស្រាយស្ថានភាពមួយចំនួន បានដោយខ្លួនឯង និងមានប្រសិទ្ធភាពខ្ពស់។©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។មនុស្សគ្រប់គ្នាគួរតែមានចំណេះដឹងតិចតួច ជុំវិញការថែរក្សាសុខភាព ដើម្បីងាយស្រួលដោះស្រាយស្ថានភាពមួយចំនួន បានដោយខ្លួនឯង និងមានប្រសិទ្ធភាពខ្ពស់។
ការឈឺខ្នង ឬឈឺចង្កេះ ថ្វីបើក្នុងករណីមួយចំនួន វាស្ថិតក្នុងកម្រិតស្រាល ហើយបាត់ទៅវិញ ក្រោយពេលញ៉ាំថ្នាំ ប៉ុន្តែប្រសិនបើអ្នកធ្វេសប្រហែស មិនរកដំណោះស្រាយសមស្របទេ វាអាចនឹងក្លាយទៅជារ៉ាំរ៉ៃ ព្រមទាំងរំខានដល់គុណភាពនៃជីវិតរបស់លោកអ្នកទៀតផង។
ការឈឺចង្កេះ ពិតជាស្ថានភាពរំខានមួយ ដែលមនុស្សគ្រប់គ្នាខ្លាចរអា។ ការឈឺចង្កេះរ៉ាំរ៉ៃ អាចបង្កផលវិបាកជាច្រើនដល់អ្នកជំងឺ សូម្បីតែការដើរ គេង និងអង្គុយ ក៏មិនស្រណុកប៉ុន្មានដែរ។ អ្នកជំងឺមួយចំនួនតែងតែប្រើថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែ វាមិនមែនជាដំណោះស្រាយដ៏ត្រឹមត្រូវ និងមានសុវត្ថិភាពនោះឡើយ។ដូច្នេះ ដើម្បីកាត់បន្ថយការឈឺចុកចាប់ចង្កេះ តាមវិធីធម្មជាតិ និងមិនមានផលប៉ះពាល់ច្រើនសូមបងប្អូនអនុវត្តតាមការណែនាំខាងក្រោមនេះ ៖
១. ពេលគេង សូមបងប្អូនដាក់ខ្នើយមួយកល់ក្រោមជង្គង់ ដើម្បីលើកជើងឲ្យខ្ពស់បន្តិច ក្នុងគោលបំណងកាត់បន្ថយការឈឺចាប់ និងសម្ពាធទៅកាន់ខ្នង។
២. ហាត់ប្រាណពង្រឹងសាច់ដុំតំបន់ចង្កេះ និងពោះ (ធ្វើតាមការណែនាំច្បាស់លាស់) ឲ្យបានយ៉ាងតិច ១៥ ទៅ ២០ នាទីក្នុងមួយថ្ងៃ។
៣. ថែក្សាទម្ងន់ឲ្យបានល្អ មានន័យថា កុំឲ្យលើសគីឡូខ្លាំងពេក ពីព្រោះ វាអាចនឹងដាក់បន្ទុកបន្ថែមទៅលើចង្កេះរបស់អ្នក។
៤. ពិនិត្យមើលកាយវិការ ដំណើរ និងសកម្មភាពទូទៅរបស់អ្នក ជាពិសេស ពេលក្រោកឈរ លើករបស់របរ និងការប្រើកម្លាំងខ្លាំងៗជាដើម។
៥. ញ៉ាំអាហារសំបូរកាល់ស្យូមដូចជាទឹកដោះគោ ត្រី ស៊ុត បន្លែ។ល។ ដើម្បីជួយពង្រឹងដល់ឆ្អឹងខ្នង ដូច្នេះ វាអាចកាត់បន្ថយការឈឺចាប់ បានមួយកម្រិតផងដែរ។
៦. ពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ មានផាសុកភាព និងងាយស្រួលដើរ។ ស្បែកជើងកែងចោទ ស្បែកជើងរឹងខ្លាំង ឬពិបាកពាក់ដើរ ក៏អាចធ្វើឲ្យអ្នកឈឺចង្កេះផងដែរ។
៧. បញ្ឈប់ការជក់បារី ពីព្រោះ ការសិក្សាមួយចំនួនបានរកឃើញថា ការជក់បារី បានបន្ថែមការរលាក និងធ្វើឲ្យអាការៈរបស់អ្នក កាន់តែធ្ងន់ធ្ងរជាងមុន៕