2017-06-09 · 6,778 ដងមើល
[ខ្លឹមៗ]មានដុំគ្រាប់តូចៗក្នុងមាត់ តិចលោមិនមែនជាមុន តែជាខ្ទុះនៅជើងធ្មេញណា៎...
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ខ្ទុះនៅជើងធ្មេញ (Fistula) អាចហៅម្យ៉ាងទៀតថា Gumboil កើតឡើងនៅពេលដែលខ្ទុះបង្កទៅជាអាប់សែដែលធ្វើឲ្យសម្ពាធកើនឡើងនៅតំបន់ ជុំវិញធ្មេញ។ ប្រសិនបើខ្ទុះនោះគ្មានផ្លូវចេញ នោះវានឹងបង្កើតផ្លូវបង្ហូរចេញតាមឆ្អឹងក្បែរឫសធ្មេញ។ ផ្លូវដែលខ្ទុះនោះចេញតាមនោះហៅថា Fistula។ កត្តាបង្ក Fistula អាចបណ្តាលមកពីមូលហេតុជាច្រើនមានដូចជា៖ • ការប៉ះទង្គិចទៅលើមាត់ ឬការមានរបួស • មេរោគ • បន្ទាប់ពីការវះកាត់ • មានពីកំណើត រោគសញ្ញា ជាធម្មតា វាកើតឡើងនៅក្បែរដំបូលនៃមាត់ ឬក៏នៅលើអញ្ចាញ ដែលពិបាកនឹងកត់សម្គាល់។ គេអាចហៅវាម្យ៉ាងទៀតថា Parulis នៅពេលវាក្លាយជា ដុំគ្រាប់តូចៗកើតឡើងក្នុងមាត់ ដែលមានរាងដូចជាមុនតូចៗ ហើយនៅពេលមុននេះបែក វាបង្កើតបានជាប្រហោង។
ករណីស្រដៀងគ្នា ពេលខ្លះfistulaត្រូវបានច្រឡំជាមួយរោគសញ្ញាផ្សេងទៀត និងពេលខ្លះវាកើតមកពីជំងឺផ្សេងទៀត ដូចជា៖ • ដុំឆ្អឹង៖ វាឡើងជាដុំដែលអាចស្ទាបបាន ដុំឆ្អឹងនេះមិនចាំបាច់ត្រូវការព្យាបាលទេ។ • ធ្មេញកប់ និងធ្មេញមិនទាន់ដុះអស់៖ នៅពេលធ្មេញកប់ មានមេរោគ នោះ fistula នឹងអាចកើតមានឡើង។ • អាប់សែធ្មេញ ឬ ដំបៅមាត់៖ ប្រសិនបើមិនព្យាបាល វានឹងបណ្តាលឲ្យមាន fistulas ។
រោគវិនិច្ឆ័យ និងការព្យាបាល Fistula ត្រូវបានធ្វើរោគវិនិច្ឆ័យដោយទន្តបណ្ឌិតតាមរយៈរូបរាង ឬរោគសញ្ញា ដោយមិនចាំបាច់មានតេស្តផ្សេងទៀតទេ។
ការព្យាបាល អ្នកជំងឺត្រូវប្រើប្រាស់ antibiotics ដែលផ្តល់ដោយទន្តបណ្ឌិត ហើយអាចនឹងត្រូវដកធ្មេញដែលមានមេរោគចេញប្រសិនបើនៅតែមានបញ្ហាក្រោយពី ធ្វើការព្យាបាលរន្ធឫសរួច។ ពេលខ្លះ អ្នកជំងឺត្រូវទទួលការបង្ហូរខ្ទុះនោះចោល រួចទើបធ្វើការព្យាបាលរន្ធតាមក្រោយ។