ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
ឧបត្ថម្ភ · PregnacarePregnacareឧបត្ថម្ភ · PregnacarePregnacare
គន្លឹះគន្លឹះសុខភាព

2017-06-09 · 4,669 ដងមើល

កុំធ្វើកិច្ចការទាំងនេះ នៅពេលអ្នកមានផ្ទៃពោះ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

ឧបត្ថម្ភ · PregnacarePregnacare
1 / 2
ឧបត្ថម្ភ · PregnacarePregnacare

អំឡុងពេលមានផ្ទៃពោះ រាងកាយរបស់អ្នក មិនអាចហត់នឿយ ឬធ្វើការហួសកម្លាំងបាននោះឡើយ ដូច្នេះ អ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសកម្មភាព និងការងារប្រចាំថ្ងៃរបស់អ្នក។ ការញ៉ាំអាហារត្រឹមត្រូវ និងមានសុខភាពល្អ ការហាត់ប្រាណ និងការបញ្ចេញកម្លាំងតិចៗជាប្រចាំ ពិតជាអ្វីដែលស្រ្តីមានផ្ទៃពោះគួរតែធ្វើ ដើម្បីពង្រឹង សុខភាពទូទៅ និងទារកក្នុងផ្ទៃម្តាយ។ បើអ្នកអស់កម្លាំង ឬធ្វើការមិនកើត ត្រូវសុំជំនួយពីគ្រួសាររបស់អ្នក ជាពិសេសគឺស្វាមីសំណព្វចិត្ត។ ខាងក្រោមនេះ គឺជាកិច្ចការផ្ទះមួយចំនួន ដែលអ្នកគួរតែចៀសវាង ៖ #១ ការលើកដាក់របស់របរធ្ងន់ៗ គឺហាមដាច់ខាត #២ អ្នកមិនគួរប៉ះពាល់ផលិតផលលាងសម្អាតផ្ទះ ឬចង្ក្រានបាយនោះឡើយ ពីព្រោះសារធាតុទាំងនោះមិនមានសុត្ថិភាព សម្រាប់ស្រ្តីមានផ្ទៃពោះឡើយ #៣ អំឡុងពេលមានផ្ទៃពោះ សន្លាក់ និងសរសៃរបស់អ្នក ហាក់ដូចជាទន់ ឬខ្សោយជាមុន ដូច្នេះសូមអ្នកកុំធ្វើចលនាណាខ្លាំងៗ ឬដដែលឲ្យសោះ #៤ នៅឲ្យឆ្ងាយពីសត្វចិញ្ចឹម ដូចជា កណ្តុរ ទន្សាយ និងឆ្មាជាដើម #៥ គ្រឿងសម្អាង ទឹកអប់ ឬផលិតផលក្នុងបន្ទប់ទឹកមួយចំនួន ប្រហែលជាមិនស័ក្តសមនឹងអ្នកឡើយ ដូច្នេះ សូមសាកសួរវេជ្ជបណ្ឌិតរបស់អ្នក មុនពេលប្រើប្រាស់វាបន្តទៀត #៦ កុំបោកខោអាវ ពីព្រោះ វាអាចប៉ះពាល់ដល់កូន ហើយសារធាតុគីមី និងសាប៊ូ ក៏មិនល្អ​សម្រាប់អ្នកដែរ៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ឧបត្ថម្ភ · PregnacarePregnacare