ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-10 · 5,538 ដងមើល

គេងច្រើន ឬគេងជ្រុល ក្នុងថ្ងៃឈប់សម្រាក អាចធ្វើឲ្យអ្នកកើតជំងឺបេះដូង

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

តើអ្នកតែងតែខ្ជិល ហើយបន្តការគេង នៅថ្ងៃឈប់សម្រាកពីការងារមែនទេ? បើមែន សូមប្រុងប្រយ័ត្ន  វាអាចធ្វើឲ្យអ្នកកើតជំងឺបេះដូង នេះបើតាមការសិក្សាថ្មីមួយបានព្រមា ន។

ការសិក្សាបានបង្ហាញថា ការបន្ថែមរយៈពេលមួយម៉ោង ទៅក្នុងការគេងរបស់អ្នក ក្នុងថ្ងៃឈប់សម្រាក អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺបេះដូង ដល់ទៅ ១១ ភាគរយ។

វាក៏អាចធ្វើឲ្យអ្នកមានសុខភាពចុះខ្សោយ អារម្មណ៍មិនស្វាងល្អ ហើយវារឹតតែធ្វើឲ្យអ្នកងងុយ និងអស់កម្លាំងជាងធម្មតាទៅវិញនោះទេ។ ការសិក្សាបានបញ្ជាក់ផងដែរថា ទម្លាប់នៃការចូលគេង និងក្រោកពីគេងដ៏ល្អប្រចាំថ្ងៃរបស់អ្នក ដើរតួនាទីសំខាន់ណាស់ ក្នុងការថែរក្សាសុខភាពរាងកាយ។ អ្នកគួរតែកំណត់ម៉ោងចូលគេង និងម៉ោងភ្ញាក់ពីគេងឲ្យបានល្អ ហើយធ្វើតាមនោះឲ្យបានខ្ជាប់ខ្ជួន មិនថាអ្នករវល់ ឬមានពេលវេលាច្រើនយ៉ាងណានោះទេ ដើម្បីការពារការប្រឈមទៅនឹងជំងឺបេះដូង។

យោងទៅតាមគ្រូពេទ្យជំនាញ អ្នកគួរតែគេងឲ្យបានលើសពី ៧ ម៉ោងក្នុងមួយយប់ ដើម្បីថែរក្សាសុខភាពទូទៅឲ្យរឹងមាំ។ បើអ្នកគេងបានគ្រប់គ្រាន់៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ