ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-10 · 5,467 ដងមើល

ឥទ្ធិពលអាហារ ទៅលើជំងឺអាល្លែកហ្ស៊ីច្រមុះ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

មានអាហារមួយចំនួនជាជំនួយដល់ច្រមុះដែលងាយនឹងរងអាល្លែកហ្ស៊ី ហើយអាហារមួយចំនួនទៀតអាចធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ ដែលអ្នកគួរតែយល់ដឹង។ អាហារដែលមានផលល្អចំពោះអាល្លែកហ្ស៊ីច្រមុះ •​ ទឹកក្តៅឧណ្ហៗ ៖ ញ៉ាំទឹកតែ ឬទឹកស៊ុបឧណ្ហៗអាចធ្វើឲ្យផ្លូវដង្ហើមដែលស្ទះបានធូរជាងមុន និងធ្វើឲ្យយើងងាយស្រួលក្អកដើម្បីបញ្ចេញនូវកំហាកចេញមកក្រៅ។ • សាច់ត្រី ៖ តាមការសិក្សាស្រាវជ្រាវថ្មីៗបានឲ្យដឹងថា​ សារជាតិអាស៊ីត ខ្លាញ់ អូមេហ្គាបី ដែលមាននៅក្នុងត្រីធូណា ត្រីសាលម៉ុន ត្រីស្បៃកាអាចជួយកាត់បន្ថយ ការប្រឈមមុខនឹងការវិវឌ្ឍនៃអាល្លែកហ្ស៊ី។ • ទឹកដោះគោជូរ ៖ មានការសិក្សាមួយចំនួនបានបង្ហាញថា មេរោគល្អៗឈ្មោះថា ប្រូប៊ីយូទិកដែលមានក្នុងទឹកដោះគោជូរ អាចជួយកាត់បន្ថយរោគសញ្ញា នៃអាល្លែកហ្ស៊ីលំអងផ្កា​ របស់កុមារតូចៗ។ • ទឹកឃ្មុំ ៖ ទទួលទានទឹកឃ្មុំមួយកូនស្លាបព្រាកាហ្វេ ដើម្បីព្យាបាលអាល្លែកហ្ស៊ី ក៏ប៉ុន្តែមិនត្រូវឲ្យកុមារដែលមានអាយុក្រោម១ឆ្នាំញ៉ាំនោះទេ។ អាហារដែលមានផលអាក្រក់ចំពោះអាល្លែកហ្ស៊ីច្រមុះ • អាហារដែលធ្វើឲ្យទាស់ ៖ មានដូចជាសណ្តែកដី ស្រ្តូប៊ឺរី និងអាហារផ្សេងៗទៀត ដែលអាចធ្វើឲ្យមានរមាស់ ឬហើម។ ហើយវានឹងបណ្តាលឲ្យមានអាល្លែកហ្ស៊ីច្រមុះ ដែលមានអាការ:តឹងថប់ នៅពេលយើងបរិភោគអាហារប្រភេទនេះ។ ប្រសិនបើអ្នកមានអាការ:បែបនេះ នៅពេលបរិភោគអាហារទាំងអស់នោះ អ្នកត្រូវ ទៅជួបគ្រូពេទ្យជាបន្ទាន់។ • លម្អងផ្កា ៖ ប្រសិនបើជាអ្នកអាល្លែកហ្ស៊ីទៅនឹងលំអងផ្កា នោះអ្នកនឹងមានប្រតិកម្មជាមួយអាហារដែលមានផ្ទុកសារជាតិស្រដៀងគ្នានោះដែរ។​ លំអងផ្កា​​ អាចបង្កឲ្យអ្នកកណ្តាស់ រមាស់ និងតឹងច្រមុះ ជាហេតុធ្វើឲ្យច្រមុះដែលអាល្លែកហ្ស៊ីស្រាប់​ មានអាការៈរឹតតែធ្ងន់ធ្ងរ។ • ស្រាបៀរ និងស្រា ៖ ច្រមុះអ្នកខ្លះនឹងឡើងតឹងភ្លាមៗ នៅពេលទទួលទានទឹកដែលមានជាតិអាល់កុល ដូចជាស្រា ឬក៏ស្រាបៀរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។