ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
ឧបត្ថម្ភ · PregnacarePregnacareឧបត្ថម្ភ · PregnacarePregnacare
គន្លឹះគន្លឹះសុខភាព

2017-06-10 · 6,374 ដងមើល

[ខ្លឹមៗ] អាការៈដែលអ្នកគួរសង្ស័យថាមានកូនក្រៅស្បូន

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

ឧបត្ថម្ភ · PregnacarePregnacare
1 / 2
ឧបត្ថម្ភ · PregnacarePregnacare

អ្នកអាចនឹងមានកូនក្រៅស្បូន ប្រសិនបើអ្នកមានអាការៈដូចជា៖ ធ្លាក់ឈាមតិចៗតាមទ្វារមាស ឈឺពោះ ឬត្រគាក រោយស្មា ឈឺក្បាល និងឧស្សាហ៍សន្លប់កំឡុងពេលមានផ្ទៃពោះនោះ ហើយអ្នកគប្បីទៅជួបគ្រូពេទ្យ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា ពិតជាមានកូនក្រៅស្បូនមែន ក្រុមគ្រូពេទ្យតែធ្វើតេស្តឈាម និងមើលអេកូសាស្ត្រ។​ ក្នុងករណីបន្ទាន់ មានការហូរឈាមខ្លាំង ចំពោះស្រ្តីមានផ្ទៃពោះ ការសន្និដ្ឋានពីការមានកូនក្រៅស្បូន គឺមានភាគរយច្រើន និងតម្រូវឲ្យធ្វើការវះកាត់ភ្លាមៗ។

កូនដែលនៅក្រៅស្បួន មិនអាចលូតលាស់ធំបាន និងមិនអាចរស់បាននោះទេ។ ការលូតលាស់ធំវាអាចបណ្តាលឲ្យមានបញ្ហាដល់ស្បូនរបស់ម្តាយ។ ជំងឺនេះគឺទាមទារឲ្យយើង ធ្វើការព្យាបាលភ្លាមៗ ព្រោះការព្យាបាលនេះវាផ្តល់ផលល្អសម្រាប់ស្ត្រីក្នុងការមានកូនបន្ទាប់ទៀត។ ប្រសិនបើយើងមិនធ្វើការព្យាបាល ឬព្យាបាលយឺត អាចបណ្តោយឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត​ តាមរយៈការហូរឈាម។ ជាចុងក្រោយ​ ហេលស៍ថាម សូមផ្តាំផ្ញើដល់ប្រិយមិត្តអ្នកអាន និងបងប្អូនស្រ្តីមានផ្ទៃពោះទាំងអស់ គួរគម្បីទៅពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីបញ្ជាក់ថា មិនមែនជាកូនក្រៅស្បូននោះទេ។ ការដឹងមុនជាមធ្យោបាយដ៏ល្អ សម្រាប់ការព្យាបាល និងបង្ការកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដល់ជីវិត។

ស្វែងយល់បន្ថែមពី កូនក្រៅស្បូន

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ឧបត្ថម្ភ · PregnacarePregnacare