CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-06-13 · 5,665 views

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតឱសថសាស្រ្ត

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

ការជូនដំណឹងពីសាកលវិទ្យាល័យ អន្តរជាតិ ចំពោះនិស្សិតមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យ អន្តរជាតិដែលបានបញ្ចប់ការសិក្សាដោយស្ថាពរទាំងអស់ឲ្យដឹងថា៖ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាមួយសាកលវិទ្យាល័័យ Zheng Zhou ប្រទេសចិន សាកលវិទ្យាល័យ អន្តរជាតិត្រូវការ​ជ្រើសរើសនិស្សិតចំនួន១៥នាក់ សម្រាប់កម្មវិធីអាហារូបករណ៍ "SILK ROAD Scholarship" ដើម្បីបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញឱសថសាស្រ្ត។

កាលបរិច្ឆេទ៖ ទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧​ ទីកន្លែងទទួលពាក្យ៖ នៅការិយាល័យកិច្ចការទំនាក់ទំនង បន្ទប់១១៦​​ ​អាគារ VTN នៃសាកលវិទ្យាល័យ អន្តរជាតិ។

ព័ត៌មានបន្ថែម៖ 087 981 111/ 086 26 46 56