2017-06-14 · 4,676 views
[ខ្លឹមៗ] ៥ វិធី ឳពុកម្តាយរួមចំណែកព្យាបាលការថយចុះការលូតលាស់របស់កូន
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
រោគសញ្ញាមួយចំនួនដូចជា កុមារដែលមានការលូតលាស់ផ្នែករាងកាយមិនបានល្អ ជាពិសេសមិនឡើងទម្ងន់បើធៀបនឹងអាយុ និងកម្ពស់របស់គាត់នោះ ឬកុមារមិនឡើងទម្ងន់ ឬស្រកទម្ងន់ជារៀងរាល់ខែ កុមារមិនញ៉ាំចំណី កុមារអស់កម្លាំងល្វឹងល្វើយ ស្លេកស្លាំង កុមារមានរោគសញ្ញារាករ៉ាំរ៉ៃបណ្ដាលមកពីជំងឺពោះវៀន ឬប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរ និងកុមារមានសកម្មភាពមិនរហ័សរហួន សុទ្ធតែបញ្ជាក់ថាកុមារមានការថយចុះការលូតលាស់។
ក្នុងនាមជាឪពុកម្តាយ ដើម្បីឲ្យកុមារមានការរីកលូតលាស់ឡើងវិញ លោកអ្នកគួរតែ៖ -ព្យាយាមបំប៉នចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ដល់កុមារ -ព្យាបាលជំងឺដែលកុមារមានតាំងពីកំណើត -ព្យាយាមតាមដាន និង ស្វែងរកជំងឺរ៉ាំរ៉ៃ ព្រមទាំងព្យាបាលវា -ថែទាំកុមារ និងចិញ្ចឹមកុមារឲ្យបានល្អ -ជ្រើសរើសចំណីអាហារបំប៉នណាដែលមិនប្រតិកម្មនឹងខ្លួនរបស់កុមារ។
ជាក់ស្តែង ចំណីអាហារដែលអាចធ្វើឲ្យកុមាររីកធំធាត់ គឺចំណីអាហារណាដែលមានអនាម័យល្អ និងមានជីវជាតិគ្រប់គ្រាន់ មានន័យថាកុមារអាចបៅទឹកដោះម្ដាយ បរិភោគបបរគ្រឿងគ្រប់មុខ ឬ បាយជាមួយម្ហូបដែលមានសាច់ បន្លែ ស៊ុត គ្រឿងក្នុងមាន់ ឬជ្រូក រួមទាំងផ្លែឈើ និងភេសជ្ជៈណាដែលទ្រទ្រង់សុខភាព។
ព័ត៌មានបន្ថែមអំពី សារធាតុចិញ្ចឹម៣ប្រភេទចាំបាច់សម្រាប់កុមារ ស្វែងយល់ឲ្យកាន់តែលម្អិតពី ការថយចុះការលូតលាស់របស់កុមារ