ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-17 · 5,901 ដងមើល

វិធីសាស្រ្តទាំង៨​ ការពារឈឺបំពង់ក ដោយទឹកអាស៊ីតក្រពះ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2
ក្នុងអត្ថបទនេះទឹកអាស៊ីតរបស់ក្រពះដែលធ្វើដំណើរមកបំពងកតាមបំពង់អាហារជារៀងរាល់ថ្ងៃអាចនឹងបង្កឲ្យមានជំងឺជាច្រើនដូចជាមហារីកបំពង់កជាដើម។ ហេតុដូច្នេះ ការការពារគឺជាការចំាបាច់ដែលយើងគួរតែយល់ដឹង។ខាងក្រោមនេះគឺជាវិធីសាស្ត្រ៨យ៉ាងដែលជួយកាត់បន្ថយការហូរចូលនៃទឹកក្រពះមក បំពងក៖1. សម្រកទម្ងន់©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ទឹកអាស៊ីតរបស់ក្រពះដែលធ្វើដំណើរមកបំពងកតាមបំពង់អាហារជារៀងរាល់ថ្ងៃអាចនឹងបង្កឲ្យមានជំងឺជាច្រើនដូចជាមហារីកបំពង់កជាដើម។ ហេតុដូច្នេះ ការការពារគឺជាការចំាបាច់ដែលយើងគួរតែយល់ដឹង។ខាងក្រោមនេះគឺជាវិធីសាស្ត្រ៨យ៉ាងដែលជួយកាត់បន្ថយការហូរចូលនៃទឹកក្រពះមក បំពងក៖

1. សម្រកទម្ងន់

ការធាត់ជ្រុលបណ្តាលឲ្យទឹកអាស៊ីតក្រពះកើនឡើង ដោយសារសម្ពាធទៅលើពោះរបស់អ្នកអាចរុញទឹកអាស៊ីតឲ្យចូលមកបំពង់ក។ អ្នកគួរតែសម្រកទម្ងន់ ប្រសិនបើអ្នកលើសទម្ងន់ កុំព្យាយាមញ៉ាំច្រើនប្រសិនបើទម្ងន់របស់អ្នកមិនទាន់លើស។ 2. ចៀសវាងការបរិភោគអាហារមួយចំនួន អាហារមានជាតិខ្លាញ់ពេក អាហារហឹរ អាហារមានជាតិអាស៊ីតដូចជា ប៉េងប៉ោះនិងក្រូច ជីអង្កាម សូកូឡា ខ្ទឹមបារាំង កាហ្វេ ឬភេសជ្ជ:មានជាតិកាហ្វេអ៊ីន និងកាបូណាត។ 3. បរិភោគអាហារក្នុងបរិមាណតិច មិនគួរបរិភោគអាហារច្រើនពេកទេព្រោះវានឹងផ្តល់សម្ពាធទៅលើបំពង់អាហារហើយរុញច្រានទឹកអាស៊ីតមកខាងលើ។ 4. កុំទទួលដំណេកបន្ទាប់ពីបរិភោគ ប្រសិនបើអ្នកចង់សម្រាកត្រូវរង់ចាំរយៈពេល ៣ម៉ោងក្រោយពេលបរិភោគអាហារ។ ទំនាញផែនដីអាចជួយក្នុងការទប់ស្កាត់លំហូរទឹកអាស៊ីតក្រពះ នេះបាន។ 5. ដំណេកខ្ពស់ នៅពេលគេង លើកខ្នើយអ្នកឲ្យបាន ៦ ទៅ ៨ អ៊ីន។ ទំនាញផែនដីនឹងជួយរក្សាអាស៊ីតក្រពះមិនឲ្យហូរឡើងមកបំពង់ក។ 6. ពិនិត្យមើលថ្នាំដែលអ្នកកំពុងតែប្រើប្រាស់ អ្នកគួរតែជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញអំពីបញ្ហានេះ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំដូចជា Non-steroidal anti-inflammatory, NSAIDs, Calcium channel blockers (ថ្នាំព្យាបាលជំងឺលើសឈាម) ថ្នាំផ្សះ (antibiotics) ថ្នាំបំបាត់ការឈឺចាប់ ថ្នាំគ្រាប់ជាតិដែក -ល-។ 7. បញ្ឈប់ការជក់បារី និងជាតិអាល់កុល ការសិក្សាថ្មីៗបានបង្ហាញថាជាតិកូកាអ៊ីននៅក្នុងបារី និងស្រាអាចធ្វើឲ្យសាច់ដុំបំពង់អាហារសម្រាកដែលជាហេតុធ្វើឲ្យទឹកមាត់មិនមានលទ្ធភាពសម្អាត អាស៊ីតនៅបំពង់កបានល្អ។ 8. ស្លៀកពាក់សម្លៀកបំពាក់ធូរៗ មិនគួរស្លៀកពាក់តឹងពេកដែល  អាចរឹតសង្កត់ក្រពះ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។