ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
ឧបត្ថម្ភ · PregnacarePregnacareឧបត្ថម្ភ · PregnacarePregnacare
គន្លឹះគន្លឹះសុខភាព

2017-06-19 · 10,183 ដងមើល

សញ្ញាព្រមាន ដែលស្រ្តីមានផ្ទៃពោះ មិនគួរមើលរំលង

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

ឧបត្ថម្ភ · PregnacarePregnacare
1 / 3
ឧបត្ថម្ភ · PregnacarePregnacare

មានការផ្លាស់ប្តូរជាច្រើន អំឡុងពេលអ្នកមានផ្ទៃពោះ ដែលជាហេតុធ្វើឲ្យអ្នកគិតថា វាជារឿងធម្មតារបស់មនុស្សស្រី ប៉ុន្តែ អ្នកគួរប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់តាមដានសុខភាពជាប្រចាំ ពីព្រោះពេលខ្លះ បម្រែបម្រួលមួយចំនួន គឺជារឿងគ្រោះថ្នាក់ ហើយវាអាចច្រឡំទៅនឹងសញ្ញាធម្មតាៗ នៃការមានផ្ទៃពោះបាន។ វាជារឿងចាំបាច់ណាស់ ដែលអ្នកត្រូវតែអាន និងសិក្សាបន្ថែម អំពីការមានផ្ទៃពោះរបស់អ្នក ដើម្បីដឹងថា ពេលណាជាសញ្ញាធម្មតា ហើយពេលណាជាសញ្ញាព្រមាន ដែលអ្នកគួរយកចិត្តទុកដាក់។ ប្រសិនបើអ្នកមានសញ្ញាខាងក្រោមនេះ អ្នកគួរតែទាក់ទង ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកភា្លម ដើម្បីប្រាកដថា អ្នក និងកូនក្នុងផ្ទៃ មានសុខភាពល្អ៖ ១- ចេះតែចុកក្នុងពោះ ហើយអាចមានលាយគ្នានឹងការក្អួតចង្អោរ ២- ឈឺពោះផ្នែកខាងក្រោម (អាចមានលាយគ្នានឹងការធ្លាក់ឈាម) ៣- ក្តៅខ្លួនជាប់រហូត (អាចមានការឆ្លងរោគក្នុងរាងកាយ) ៤- ពិបាកសម្លឹងមើល ឬមានបញ្ហាភ្នែក ៥- ហើមដៃ ហើមជើង (អាចជាសញ្ញានៃជំងឺត្រៀមក្រឡាភ្លើង) ៦- ឈឺក្បាល (អាចជារោគសញ្ញានៃជំងឺត្រៀមក្រឡាភ្លើង) ៧- ចេះតែស្រេកទឹក ៨- នោមញឹក នោមក្រហាយ ឬពិបាកនោម។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ឧបត្ថម្ភ · PregnacarePregnacare