2017-06-19 · 5,848 ដងមើល
ឲ្យតែពេលមករដូវ ដឹងតែឈឺក្បាល?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សំណួរ៖ នាងខ្ញុំមានចម្ងល់មួយ សូមជម្រាបសួរអ្នកគ្រូពេទ្យថា ហេតុអ្វីបានជានៅរាល់អំឡុងពេលមានរដូវម្តងៗ នាងខ្ញុំតែងមានអាការៈឈឺក្បាល(១-២ ថ្ងៃជាប់គ្នាក៏មាន)។ តើវាបណ្តាលមកពីមូលហេតុអ្វីដែរ? ហើយនាងខ្ញុំត្រូវដោះស្រាយយ៉ាងណាដែរ ដើម្បីចៀសវាងបញ្ហានេះ? ចម្លើយ៖ អាការៈឈឺក្បាលនៅពេលមានរដូវនេះ គឺបណ្តាលមកពីប្អូនមានការចុះថយនៃអ័រម៉ូនអឺស្ត្រូសែន។ ចំពោះដំណោះស្រាយរបស់វា ជាទូទៅ បើប្អូនធ្លាប់លេបថ្នាំបំបាត់ការឈឺចាប់ ដែលអាចធ្វើឲ្យធូរស្រាលបាន សូមបន្តប្រើថ្នាំនោះជាធម្មតាចុះ ប៉ុន្តែបើសិនជាមិនបាត់ទេ គឺចាំបាច់ត្រូវមកជួបវេជ្ជបណ្ឌិតជំនាញរោគស្រ្តី ដើម្បីឲ្យគាត់ពិនិត្យឲ្យបានត្រឹមត្រូវពីអាការៈរោគនេះ។ ខ្ញុំសូមបញ្ជាក់ថាជួនកាល ករណីខ្លះ កាលណាប្អូនប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ វាអាចបណ្តាលឲ្យមានផលវិបាកដល់សុខភាព។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិតឯកទេស គី ស៊ីវ៉ាន់ថា នាយអគាររោគស្រ្តី និងសម្ភពនៅមន្ទីរពេទ្យព្រះកុសុមៈ