2017-06-19 · 11,556 views
មានអាការៈហើមទ្វារមាស ធ្លាក់សច្រើន រមាស់ និងក្រហាយ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សំណួរ ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ ភេទស្រី កម្ពស់១,៧២ម៉ែត្រ ទម្ងន់ ៥០គីឡូក្រាមជាអាជីវករ និងបានរៀបការរួចហើយ។ ខ្ញុំមានអាការៈហើមទ្វារមាស ធ្លាក់សច្រើន រមាស់ និងក្រហាយ តែបាត់ទៅវិញ នៅពេលខ្ញុំប្រើប្រាស់ថ្នាំស៊ុលដែលណែនាំដោយមិត្តភក្តិរបស់ខ្ញុំ។ តែមិនយូរប៉ុន្មាន អាការៈនេះ ក៏ត្រឡប់មកវិញ ហើយខ្ញុំពុំទាន់បានប្រើប្រាស់ឱសថណាមួយទៀតឡើយ គ្រាន់តែធ្វើការសម្អាតដោយទឹកអនាម័យតែប៉ុណ្ណោះ។ តើអាការៈនេះជារោគសញ្ញានៃជំងឺអ្វី? តើវាត្រូវបានព្យាបាលយ៉ាងដូចម្តេច? ចម្លើយ ៖ ចំពោះករណីនេះ ប្អូនគួរតែទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញផ្នែករោគស្ត្រី ដើម្បីធ្វើការពិនិត្យ តាមរយៈតេស្តផ្សេងៗរួមទាំងការសម្អាតប្រដាប់បន្តពូជសម្រាប់ការធ្វើតេស្តរកជំងឺដែលឆ្លងតាមការរួមភេទ (Sexually transmitted diseases ឬ STD) រួចបន្តតាមដាននូវលទ្ធផលព្រមទាំងទទួលការព្យាបាលឲ្យបានត្រឹមត្រូវផងដែរ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center