2017-06-22 · 6,283 ដងមើល
ញ៉ាំស៊ុតមួយថ្ងៃ២គ្រាប់សោះ អស្ចារ្យដល់ម្ល៉ឹង!!!
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
អត្ថប្រយោជន៍នៃស៊ុតមាន់ត្រូវបានចោទជាសំណួរជារឿយៗ ហើយអ្នកខ្លះច្រើនតែនិយាយបង្ខូចអំពីវា ប៉ុន្តែលទ្ធផលដែលបានដកស្រង់ចេញពីការសិក្សាពេលថ្មីៗនេះ បានបង្ហាញថា«ការទទួលទានស៊ុតចំនួន២ទៅ៣គ្រាប់ក្នុងមួយថ្ងៃ គឺជាបរិមាណដ៏ល្អមួយ» ជាមួយនឹងគុណប្រយោជន៍៩យ៉ាងដូចខាងក្រោម៖
ខួរក្បាលរបស់អ្នកស្ថិតនៅក្រោមការការពាររបស់ខូលីន (Choline) រាងកាយអ្នកនឹងទទួលបានវីតាមីន«ផូស្វ័រលីពីត (Phospholipids)»ដែលជាសារធាតុមួយធានាដល់ទំនាក់ទំនងនៃកោសិកាខួរក្បាល ហើយវាមានផ្ទុកនូវខូលីន(Choline) គ្រប់គ្រាន់។ ហេតុនេះ វាអាចបង្កើនការចងចាំ ព្រោះថាកង្វះខូលីនអាចធ្វើឲ្យការចងចាំថយចុះ។
គំហើញនៃភ្នែកត្រូវបានការពារដោយសារLutein ការសិក្សាថ្មីបានបង្ហាញថាស៊ុតមាន់ គឺសំបូរទៅដោយសារធាតុLutein ដែលជាសារធាតុមួយដែលទទួលខុសត្រូវក្នុងការធ្វើឲ្យមើលឃើញច្បាស់ និងមុត។ កង្វះសារធាតុនេះនឹងនាំឲ្យមានការកើនឡើងនៃការប្រែប្រួលយ៉ាងខ្លាំងទៅលើបញ្ហាភ្នែក និងធ្វើឲ្យគំហើញមានការខូចខាត ហើយមិនអាចត្រឡប់មកភាពដើមវិញ។
វីតាមីន D ជួយក្នុងការស្រូបយកកាល់ស្យូម វីតាមីនDជួយស្រូបយកកាល់ស្យូមបានល្អជាងមុន ហើយធ្វើឲ្យឆ្អឹង និងធ្មេញរបស់អ្នកកាន់តែរឹងមាំ។
វីតាមីនបេកុំផ្លិច (Vitamin B Complex) ជួយការពារស្បែក សក់ និងថ្លើម ប៊ីយ៉ូទីន(Biotin) វីតាមីនB12 និងប្រូតេអ៊ីន ដែលមានក្នុងអាហារបានរួមចំណែកក្នុងការធ្វើឲ្យសុខភាពសក់ និងស្បែកកាន់តែល្អប្រសើរ ចំណែកផូស្វ័រលីពីត ក៏អាចជួយបង្កើននូវការកម្ចាត់ជាតិពុលពីក្នុងថ្លើមផងដែរ។
កាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូង ការសិក្សាថ្មីមួយបានបង្ហាញថា កូលេស្តេរ៉ូលដែលបានពីស៊ុត គឺត្រូវបានធ្វើឲ្យមានលំនឹងជាមួយនឹងផូស្វាតទីត(Phosphatides) ដែលពុំមានផលប៉ះពាល់ដល់សុខភាពទេ ហើយវាក៏បានចូលរួមក្នុងការហាមឃាត់មិនឲ្យរាងកាយយើងផលិតកូលេស្តេរ៉ូលដោយខ្លួនឯងផងដែរ។ លើសពីនេះទៅទៀត ស៊ុតមានផ្ទុកអាស៊ីតអូមេហ្គា៣ ដែលជួយកាត់បន្ថយកម្រិត Triglyceride ដូចនេះ វាជួយកាត់បន្ថយហានិភ័យដែលបង្កឲ្យមានជំងឺសរសៃឈាមបេះដូង។
សម្រកទម្ងន់ អ្នកវិទ្យាសាស្ត្រនៃសហរដ្ឋអាមេរិកបានធ្វើការសន្និដ្ឋានថា ប្រសិនបើអ្នកទទួលទានអាហារដែលមានកាឡូរីទាបជាមួយនឹងស៊ុតមាន់សម្រាប់អាហារពេលព្រឹកនោះ អ្នកនឹងអាចសម្រកទម្ងន់បានលឿនជាងមុនពីរដង។
កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ខូលីន(Choline) ដែលមានសារៈសំខាន់ចំពោះខួរក្បាល ក៏ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកដែរ។ បើយោងទៅតាមការសិក្សា ប្រសិនបើរបបអាហារប្រចាំថ្ងៃរបស់ស្ត្រីពេញវ័យមានរួមបញ្ចូលស៊ុតនោះ វាអាចជួយកាត់បន្ថយហានិភ័យដែលវិវឌ្ឍទៅជាជំងឺមហារីកសុដន់បានដល់ទៅ១៨%។
មានប្រយោជន៍សម្រាប់អ្នករៀបគម្រោងយកកូន វីតាមីនB ក៏ជាផ្នែកមួយនៃអរម៉ូនភេទដែរ ហើយវីតាមីនB9 ឬ អាស៊ីតហ្វូលីក (Folic Acid) មាននាទីជួយបង្កើតកោសិកាឈាមក្រហម និងបំពង់សរសៃប្រសាទរបស់ទារក និងជួយកាត់បន្ថយហានិភ័យដែលធ្វើឲ្យទារកមានបញ្ហាផ្នែកខួរក្បាលលូតលាស់យឺត។ ហេតុនេះហើយបានជា វីតាមីនB9 គឺចាំបាច់ណាស់សម្រាប់ស្រ្តីដែលមានផ្ទៃពោះ ដែលស៊ុតមាន់មួយគ្រាប់មានផ្ទុក 7.0 mcg នៃវីតាមីន។
ថយចុះភាពចាស់ ការស្រាវជ្រាវមួយដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រហូឡង់ បានបង្ហាញថា ក្នុងចំណោមស្ត្រី ៨៧% ដែលមានអាយុចាប់ពី៣៥ដល់៤០ឆ្នាំ វានឹងធ្វើឲ្យស្បែកឡើងតឹងណែនស្អាត និងបំបាត់ភាពជ្រីវជ្រួញ ចំណែកឯបុរសវិញ វាជួយធ្វើឲ្យស្នាមជ្រួញនៅជុំវិញភ្នែកក្លាយជារលោងស្អាត។