2017-06-22 · 5,795 ដងមើល
[ខ្លឹមៗ] ជ្រុះសក់ដុំៗ(Alopecia areata) ហ្នឹង មិនអាចការពារ ហើយពិបាកព្យាបាលទៀត…
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ប៊ី ពីកូ «ការជ្រុះសក់ដុំៗដោយកន្លែងដែលមើលទៅដូចអង្គែស៊ី ហើយមិនធ្វើឲ្យសក់ស្តើងទាំងអស់ តែបាត់សក់ដុំៗ (មានករណីខ្លះឲ្យសក់ជ្រុះទាំងអស់) គឺត្រូវហៅថា Alopecia areata »។
ជំងឺនេះមិនទាន់ត្រូវបានរកឃើញពីមូលហេតុច្បាស់លាស់នោះទេ គឺដឹងត្រឹមថាកើតឡើងដោយសារប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ យ៉ាងណាមិញ វាមានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ តែពិបាកក្នុងការព្យាបាល ដែលទាមទារឲ្យអ្នកជំងឺគួរតែមកជួបគ្រូពេទ្យឲ្យបានភ្លាមៗ ព្រោះបើទុកឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរនឹងពិបាកក្នុងការដោះស្រាយ។
សម្រាប់ការព្យាបាលជំងឺនេះ ៖ -គ្រូពេទ្យនឹងឲ្យអ្នកជំងឺលាបថ្នាំក័រទីកូស្តេរ៉ូអ៊ីតប្រភេទជាក្រែម ជាប្រេង(ointment) ឬជាប្រភេទចាក់ -គ្រូពេទ្យអាចឲ្យប្រើពួក Minoxidil -ការព្យាបាលតាមកាំរស្មី UV ក៏ផ្តល់នូវលទ្ធផលល្អសម្រាប់ការព្យាបាលជ្រុះសក់ប្រភេទនេះដែរ។
លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា «មិនមានការការពារសម្រាប់ជំងឺ Alopecia areata ទេ»។
ស្វែងយល់កាន់តែច្បាស់អំពី Alopecia Areata ជាមួយលោកវេជ្ជបណ្ឌិត ប៊ី ពីកូ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះកុសុមៈ