ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-23 · 4,162 ដងមើល

រៀបចំខ្លួន និងត្រៀមសំណួរសំខាន់ៗមុនពេលទៅជួបវេជ្ជបណ្ឌិតរបស់អ្នក

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

មិនថាអ្នកកំពុងមានជំងឺ​ ឬគ្រាន់តែចង់ជួបប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតរបស់អ្នកនោះទេ អ្នកត្រូវតែត្រៀមខ្លួនឲ្យរួចជាស្រេច មុននឹងទៅនឹង ដើម្បីចំណេញពេលវេលា និងថវិការផងដែរ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរតែត្រៀម មុននឹងទៅជួបវេជ្ជបណ្ឌិតរបស់អ្នក ៖ អ្វីដែលអ្នកគួរធ្វើ៖ · ណាត់គ្រូពេទ្យទុកជាមុន · យកឯកសារសុខភាពដែលមានទាំងអស់ទៅជាមួយ · កត់ត្រារោគសញ្ញា ឬបញ្ហាដែលអ្នកកំពុងជួបប្រទះ · សរសេររបាយការណ៍ផ្ទាល់ខ្លួន ដែលទាក់ទងទៅនឹងបញ្ហារបស់អ្នក ដូចជា ស្រ្តេស ការប្រើប្រាស់ថ្នាំ និងការព្យាបាលនានា · កត់ត្រាតារាងថ្នាំ វីតាមីន ឬអាហារបំប៉ន ដែលអ្នកធ្លាប់ប្រើប្រាស់ ឬកំពុងប្រើប្រាស់ · កត់ចំណាំប្រវត្តិគ្រួសារ ជំងឺតំណពូជ ដែលគ្រួសារអ្នកធ្លាប់កើតមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺលើសសម្ពាធឈាមជាដើម · នាំបងប្អូន ឬមិត្តភក្តិទៅជាមួយ · កត់ត្រាសំណួរដែលអ្នកចង់សួរគ្រូពេទ្យរបស់អ្នក។ សំណួរដែលអ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នក ៖ · តើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរដល់កម្រិតណាដែរ? ហើយគួរធ្វើបែបណាទើបល្អ? · តើអ្នកគួរធ្វើតេស្តអ្វីដែរឬទេ? · តើគួរធ្វើបែបណា ដើម្បីបង្ការ ឬទប់ស្កាត់បញ្ហានេះ កុំឲ្យកើតម្តងទៀត? · បើមិនឈឺអ្វីទេ តើអ្នកគួរធ្វើបែបណា ទើបអាចការពារជំងឺនានា តទៅមុខទៀត? · តើអ្នកគួរតម ឬបញ្ឈប់សកម្មភាព ឬអាហារណាជាពិសេសដែរឬទេ? · តើអ្នកអាចជ្រើសរើសវិធីព្យាបាលណា ដែលល្អជាងនេះដែរឬទេ? · តើអ្នកអាចអានឯកសារ ឬព័ត៌មានបន្ថែម អំពីបញ្ហានេះ តាមវិធីណាដែរ?

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។