ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-26 · 5,451 ដងមើល

បញ្ហាក្នុងការគេង ៖ សញ្ញាព្រមាន ដែលអ្នកត្រូវប្រញាប់ទៅពេទ្យ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

វិបត្តិក្នុងការគេងអាចនិយាយបានថា អ្នកជំងឺមានបញ្ហាផ្លូវចិត្ត និងផ្លូវកាយ ដែលជាហេតុនាំឲ្យអ្នក ពិបាកក្នុងការគេងនៅពេលយប់ ហើយងងុយគេង នៅពេលថ្ងៃ។ មនុស្សគ្រប់គ្នាប្រាកដជាធ្លាប់ជួបប្រទះបញ្ហានេះនៅក្នុងឆាកជីវិតរបស់ពួកគេ។ អ្នកប្រហែលជាមានបញ្ហានៃការគេង ប្រសិនបើអ្នក ៖ · មិនងាយគេងលក់ញឹកញាប់ · អស់កម្លាំងនៅពេលថ្ងៃ សូម្បីតែអ្នកគេងបានច្រើនជាង៧ម៉ោងក្នុងមួយយប់ក៏ដោយ · សកម្មភាពប្រចាំថ្ងៃចុះខ្សោយជាលំដាប់។ វាជារឿងសំខាន់ណាស់​ ដែលត្រូវស្វែងរកមូលហេតុធ្វើឲ្យអ្នកមានវិបត្តិនៃការគេងនេះ ហើយស្វែងរកដំណោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សញ្ញាព្រមានដែលអ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យរួមមាន៖ · ងងុយគេងពេលបើកបរឡាន ឬម៉ូតូ · គ្មានសកម្មភាព ឬនៅធ្មឹងស្ងៀម ពេលមើលទូរទស្សន៍ ឬធ្វើការ · ពិបាកផ្ចង់អារម្មណ៍ នៅកន្លែងការងារ នៅសាលា ឬនៅផ្ទះ · មានអ្នកប្រាប់អ្នកថា អ្នកដូចជាអស់កម្លាំងខ្លាំង · ឆ្លើយតបយឺត · ពិបាកគ្រប់គ្រងអារម្មណ៍ · ចង់តែសម្រាក និងគេងគ្រប់ពេល៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។