ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-28 · 5,582 ដងមើល

អស់បារម្ភ រឿងប្រេះកែងជើងទៀតហើយ…គន្លឹះ ២ នេះអាចជួយលោកអ្នកបាន!

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2
ក្នុងអត្ថបទនេះបញ្ហាប្រេះកែងជើង ក្នុងករណីមួយចំនួន វាអាចជារឿងគួរឲ្យរំខាន និងបង្កជាការឈឺចាប់រ៉ាំរ៉ៃ។ ជារឿយៗបញ្ហាប្រេះកែងជើងបណ្តាលមកពីកង្វះអាហារូបត្ថម្ភ ស្រ្តេស ការចាស់ទៅតាមអាយុ កង្វះអនាម័យ និងការប្រើប្រាស់ផលិតផលនានាដែលមិនត្រឹមត្រូវដូចជាសាប៊ូមានជាតិកាត់ខ្លាំងជាដើម។©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

បញ្ហាប្រេះកែងជើង ក្នុងករណីមួយចំនួន វាអាចជារឿងគួរឲ្យរំខាន និងបង្កជាការឈឺចាប់រ៉ាំរ៉ៃ។ ជារឿយៗបញ្ហាប្រេះកែងជើងបណ្តាលមកពីកង្វះអាហារូបត្ថម្ភ ស្រ្តេស ការចាស់ទៅតាមអាយុ កង្វះអនាម័យ និងការប្រើប្រាស់ផលិតផលនានាដែលមិនត្រឹមត្រូវដូចជាសាប៊ូមានជាតិកាត់ខ្លាំងជាដើម។

ការប្រេះកែងជើងមិនមែនគ្រាន់តែជាបញ្ហាសម្រស់នោះ ប៉ុន្តែ ប្រសិនបើអ្នកមិនបានដោះស្រាយវា វាអាចបង្កជាបញ្ហាធ្ងន់ធ្ងរទៅថ្ងៃមុខបាន ដូចជា ការឆ្លងមេរោគ ការហូរឈាម និងការឈឺចាប់រ៉ាំរ៉ៃជាដើម។ យ៉ាងណាមិញ យើងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានូវវិធីសាស្រ្ត ២ងាយៗ ដែលអ្នកអាចធ្វើនៅផ្ទះបានដោយខ្លួនឯង។ ដំណោះស្រាយទីមួយគឺ ៖ ទឹកឃ្មុំ និងទឹកក្តៅឧណ្ហៗ ១ ចាក់ទឹកក្តៅឧណ្ហៗចំនួន ២ លីត្រ ចូលទៅក្នុងធុងមួយ ២ ចាក់ទឹកឃ្មុំ ២ ស្លាបព្រាបាយ ចូលទៅក្នុងធុងនោះទៀត ៣ ត្រាំជើងរបស់អ្នក នៅក្នុងធុងទឹកនោះ ឲ្យបានប្រហែលជា ១៥ នាទី។ ចំណាំ៖ ទឹកឃ្មុំ អាចកម្ចាត់បាក់តេរី និងផ្តល់សំណើមដល់ស្បែក និងកែងជើងរបស់អ្នក។ ដំណោះស្រាយទីពីរគឺ ៖ ប្រេងដូង និងល្មៀត ១ លាយប្រេងដូងចំនួនកន្លះស្លាបព្រា ជាមួយនឹងម្សៅល្មៀត១ស្លាបព្រា ២ កូរវាចូលគ្នាឲ្យសព្វល្អ រួចយកមកលាបលើកន្លែងដែលមានបញ្ហា មុនពេលចូលគេង។ ប៉ុន្តែ កុំភ្លេចយកស្រោមជើងមកពាក់ផង។ ចំណាំ៖ ប្រេងដូង អាចកម្ចាត់បាក់តេរី ផ្តល់សំណើម និងជួយឲ្យរបួសឆាប់ជាសះស្បើយ។ ចំណែកឯល្មៀត មានសារធាតុប្រឆាំងការរលាក និងបាក់តេរី៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ