ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-30 · 4,422 ដងមើល

មុខងាររណបសំរាប់អ្នកជំងឺមានពិការភាព​

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 4

រណបគឺជាអ្វី? រណប គឺជាឧបករណ៏សំរាប់បំពាក់ពីលើផ្នែកណាមួយនៃអវយវៈរឺដងខ្លួនដែលខ្សោយ

1.    លក្ខណៈវិនិច្ឆ័យក្នុងការចេញវេជ្ជបញ្ជាអោយប្រើរណប ដើម្បី •    កាត់បន្ថយការឈឺចាប់ •    ទប់មិនអោយមានចលនាក្រោយពេលវៈកាត់ក្រោយពេលរងរបួសជា ឧបករណ៏រំលឹកអ្នកជំងឺមិនអោយធ្វើចលនាលើកន្លែងរបួស •    បញ្ឈប់កំហូចរូបរាងមិនអោយខូចខ្លាំងឡើង •    ជំនួយដល់ការដើរ •    ជំនួយធ្វើសកម្មភាពផ្សេងៗ •    ការពារកន្លែងរបួស •    កាត់បន្ថយការកន្រ្តាក់សាច់ដុំដោយឯកឯង

2.    ប្រភេទនៃរណប •    រណបម្រាមដៃ •    រណបករដៃ •    រណបកំភួនដៃ •    រណបស្មា •    រណបដៃទាំងមូល •    រណបម្រាមជើង •    រណបក៏ជើង •    រណបជង្គង់ •    រណបត្រគាក •    រណបជើងទាំងមូល •    រណបករ •    រណបដងខ្លួន

3.    អ្នកជំងឺប្រភេទណាខ្លះត្រូវការរណប •    អ្នកជម្ងឺស្លាប់មួយចំហៀងខ្លួន •    អ្នកជម្ងឺស្វិតដៃជើង •    អ្នករងរបួសដោយការបាក់ឆ្អឹងអវយវៈរឹឆ្អឹងកងខ្នង •    កំហូចរាងលើកុមារដែលមានជំងឺស្កន់ •    កំហូចរាងលើប្រអប់ជើង(ប្រអប់ជើងរាបស្មើរ) •    ទារកកើតមកមានជើងខ្វេរ •    ទារកកើតមកមានករវៀច •    រងរបួសដោយសារលេងកីឡា (ថ្លោះ គ្រេច) •    កំហូចរាងនិងការឈើចាប់ផ្សេងៗដោយសារការប៉ះទង្គិចឬគ្រោះថ្នាក់ ឥឡូវមានរណបគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាតាមរយៈ Exceed P&O ។  ពត៍មានពិគ្រោះបន្ថែមដោយឥតគិតថ្លៃសូមទាក់ទងមក  086 30 75 75/ 077 67 18 78 ហ្វេសប៊ុក  @exceedcambodia

ថ្ងៃទី ២៩ មិថុនា ២០១៧ សរសេរអត្ថបទដោយ៖ ទៀប ឧត្តម ជាមួយ បទពិសោធន៏ជាតិនិងអន្តរជាតិ ១៧ ឆ្នាំ អ្នកឯកទេសខាងអវយវៈសិប្បនិម្មិត,រណបនិង គ្រឿងជំនួយរាងកាយ បញ្ចប់ការសិក្សាពីប្រទសអូស្រ្តាលី ជប៉ុននិងប្រទេសន័រវ៉េ