ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-30 · 4,719 ដងមើល

វិធីសាស្រ្តសម្រកទម្ងន់គ្រោះថ្នាក់ ដែលអ្នកគួរតែចៀសវាង!

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

អ្នកប្រហែលជាបានដឹងអំពីវិធីសាស្រ្តមួយចំនួន ដើម្បីសម្រកទម្ងន់របស់អ្នកហើយ។ វិធីសាស្រ្តខ្លះមានប្រសិទ្ធភាព ស្របពេលដែលខ្លះទៀតគ្មានបាន ប្រយោជន៍នោះទេ។ ប៉ុន្តែ​ តើអ្នកប្រាកដទេថា វិធីសាស្រ្តដែលធ្វើឲ្យអ្នកស្រកទម្ងន់លឿនបែបនេះ មានសុវត្ថិភាពចំពោះសុខភាពរបស់អ្នក? តើអ្នកដឹងទេថា យុទ្ធសាស្រ្តនៃការសម្រកទម្ងន់មួយចំនួន គឺពិតជាមិនមានសុខភាពល្អ ហើយធ្វើឲ្យអ្នកប្រឈមមុខខ្ពស់ទៅនឹងបញ្ហាជាច្រើនទៅថ្ងៃក្រោយ ឬភ្លាមៗ ក្រោយពីអ្នកអនុវត្តវា? អ្នកគួរចងចាំថា រូបរាងមិនសំខាន់ដូចសុខភាពនោះទេ ហើយទោះបីជាអ្នកស្រកទម្ងន់បានមែន ក៏មិនប្រាកដថា អ្នកស្អាតតាមដែលអ្នកចង់នោះដែរ។ យ៉ាងណាមិញ ចូរធ្វើវាបន្តិចម្តងៗ ហើយអ្នកកុំមានភាពតានតឹងច្រើន ចំពោះបញ្ហានេះឲ្យសោះ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តទាំង ៨ ដែលអ្នកគួរតែចៀសវាងដាច់ខាត ទោះបីជាអ្នកចង់សម្រកទម្ងន់ខ្លាំងយ៉ាងណាមក៏ដោយ ៖ 1. ញ៉ាំអាហារគ្មានសារធាតុចិញ្ចឹម ឬកាឡូរីទាល់តែសោះ 2. ញ៉ាំថ្នាំសម្រកទម្ងន់ 3. សម្អាតរាងកាយ ដោយការប្រើថ្នាំបញ្ចុះលាមកជាប្រចាំ 4. តម ឬមិនញ៉ាំអាហារមួយ ឬពីរពេល 5. ជក់បារី 6. ហាត់ប្រាណលើសកម្រិត 7. ប្រើអាហារបំប៉នគ្មានគុណភាព ឬប្រភពច្បាស់លាស់ 8. ញ៉ាំទឹកខ្មេះជាប្រចាំ៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។