ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-01-27 · 4,755 ដងមើល

#mumcomesfirst

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

ប្រហែលជាមានទង្វើជាច្រើន ដែលអ្នកម្តាយរបស់អ្នកបានធ្វើរៀងរាល់ថ្ងៃ តែអ្នកកំពុងតែធុញទ្រាន់នឹងគាត់… ប៉ុន្តែតើអ្នកធ្លាប់គិតដែរឬទេថា? ក្នុងអំឡុងពេលដូចគ្នានេះ មានមនុស្សមួយចំនួនរាប់បញ្ចូលទាំងខ្ញុំដែរ កំពុងតែច្រណែននឹងអ្នក...

ច្រណែនដែលអ្នកអាចនៅក្បែរអ្នកម្តាយជាទីស្រលាញ់ ច្រណែនដែលអ្នកអាចមានឱកាសឈ្លោះប្រកែកជាមួយម៉ាក់ ច្រណែនដែលអ្នកមានស្រ្តីម្នាក់ដែលនឹងឈឺឆ្អាលនឹងសុខទុក្ខរបស់អ្នកគ្រប់វិនាទី គ្រប់ដង្ហើម…

អារម្មណ៍ដែលនឹកមនុស្សម្នាក់ពិបាក ប៉ុន្តែអ្វីដែលរឹតតែពិបាកនោះ គឺអារម្មណ៍ដែលនឹកមនុស្សម្នាក់ដែលមិនអាចនឹងជួបបាន

រាល់លើក អ្វីដែលខ្ញុំអាចធ្វើបាន គឺសម្លឹងមើលរូបថត ហើយអោបយំតែម្នាក់ឯង រាល់លើក បើចង់និយាយអ្វី ក៏បានត្រឹមតែនិយាយម្នាក់ឯង

ដោយសារតែមានវិប្បដិសារីដ៏ធំធេងមួយនេះ ទើបខ្ញុំព្យាយាមរ៉ាយរ៉ាប់រឿងរ៉ាវមួយនេះ ដោយសារតែមិនចង់ឲ្យជួបប្រទះនឹងវិប្បដិសារីបែបនេះ ទើបខ្ញុំចង់ដាស់តឿនដល់អ្នកទាំងអស់គ្នា

«ធ្វើបុណ្យទាន់ខែភ្លឺ» !!! អ្នកមិនអាចមើលឃើញពីអនាគតនោះឡើយ…