2017-07-05 · 7,039 ដងមើល
បុរសពិតជារឹងមាំ ដូចរូបរាងមែនទេ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
បុរសហាក់ដូចជាមើលពីខាងក្រៅទៅរឹងមាំជាងស្រ្តី ប៉ុន្តែចំពោះបញ្ហាសុខភាពខាងក្នុងវិញ ពិតជាមិនអាចធ្វើការប្រៀបធៀបទេ ហើយទាំងនេះគឺជាហេតុផលខ្លះៗ ដែលកើតមានជាក់ស្តែង។ • ញ៉ាំលឿនពេក ឬមិនញ៉ាំតែម្តងចំពោះអាហារពេលព្រឹក ជាពិសេស ដោយសារមានលេសថាប្រញាប់ ឬការរវល់ជាដើម ហើយថែមទាំងឧស្សាហ៍ញ៉ាំអាហារ ខាងក្រៅផង កាន់តែមិនអាចធានាបាន។ • ហាក់ដូចជាប្រពៃណីរបស់បុរសៗ នៅពេលដែលជួបជុំគ្នាទៅហើយ តែផលប៉ះពាល់យូរអង្វែងរបស់គ្រឿងស្រវឹងពិតជាធ្ងន់ធ្ងរ រីឯផលប៉ះពាល់ភ្លាមៗនោះ គឺបញ្ហាគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ។ • ទម្លាប់មិនល្អមួយចំនួន ដូចជាការជួបជុំដល់យប់ៗ ការមើលបាល់ដាច់យប់ លេងហ្គេម ក៏ដូចជាបញ្ហាទំនួលខុសត្រូវមួយចំនួន ដូចជាការងារ ការសិក្សា និងគ្រួសារ សុទ្ធតែធ្វើឲ្យជះឥទ្ធិពលដល់ការបែងចែកពេលវេលាសម្រាប់សម្រាករបស់គេយ៉ាងខ្លាំង។ • ដោយសារការចាត់ទុកថាការងារផ្ទះមិនមែនជាបន្ទុករបស់ខ្លួន ឬក៏មមាញឹកនឹងការងារផ្សេងៗ ធ្វើឲ្យបុរសភាគច្រើនសុខចិត្តបន្សាំនឹងការរស់នៅមិនសូវ មានអនាម័យ ដែលអាចឲ្យប្រឈមនឹងជំងឺយ៉ាងងាយ។ • សកម្មភាពនេះហាក់មានការកាត់បន្ថយជាច្រើន តែក៏មិនទាំងស្រុង ចំពោះមនុស្សប្រុសពិសេសវ័យចំណាស់បន្តិច ដោយមានលេសថាពិបាកផ្តាច់ ឬក៏ក្មេងទើបនឹងធំមួយចំនួន ដែលចង់ចេះ ចង់ដឹង ដែលពួកគេទាំងនេះសុទ្ធតែប្រឈមមុខនឹងហានិភ័យនៃជំងឺធ្ងន់ធ្ងរជាច្រើន។ • មិនខ្លាចនឹងប្រថុយថាន ជាធម្មជាតិរបស់បុរសជាច្រើន ហើយរួមផ្សំនឹងការមិនអើពើនឹងបញ្ហាសុខភាពបន្តិចបន្តួចរបស់ខ្លួនផង ធ្វើឲ្យប្រឈមមុខនឹងបញ្ហា នៅពេលក្រោយយ៉ាងងាយ។