ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-07-10 · 19,566 ដងមើល

យល់ដឹងពីប្រព័ន្ធភាពស៊ាំ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

សារសំខាន់នៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស តាមការស្រាវជ្រាវនៅក្នុងរាងកាយរបស់មនុស្សយើង ត្រូវបានគេរកឃើញ ថាមានប្រព័ន្ធភាពសុំាក្នុងការប្រយុទ្ធប្រឆំាងនឹងបណ្តាជំងឺ និងមេរោគឆ្លងជាច្រើន។​ វាមានមុខងារយ៉ាងសំខាន់ក្នុងការការពាររាងកាយពីជំងឺឆ្លង​ និងការវិវឌ្ឍរបស់ជំងឺមហារីក។ មេរោគឆ្លងទាំងនេះ អាចបង្កឲ្យមានជំងឺ ឬការស្លាប់ ប្រសិនបើ មិនបានកម្ចាត់ចោល។ មូលហេតុចម្បងដែលធ្វើឲ្យ​មនុស្សធ្លាក់ខ្លួនឈឺ គឺដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូច្នេះបើចង់ព្យាបាលជំងឺ គឺត្រូវមាន ប្រព័ន្ធការពាររាងកាយមួយ​ ដែលមានសុខភាពល្អ​ ដើម្បី​ទប់ទល់នឹងជំងឺទំាងអស់នោះបាន។

មូលហេតុដែលបណ្តាលឲ្យមនុស្សធ្លាក់ខ្លួនឈឺ មានកត្តាជាច្រើនដែលធ្វើឲ្យមនុស្សធ្លាក់ខ្លួនឈឺ ដោយសារប្រព័ន្ធភា​ព​ស៊ាំក្នុងរាងកាយរបស់មនុស្សចុះខ្សោយ ដូចជា ការទទួលទានជាតិស្រវឹង ការជក់បារី ការទទួលដំណេកមិនគ្រប់គ្រាន់ ស្ត្រេស ការទទួលទានអាហារឆ្អែតពេក និងកម្រិតជាតិខ្លាញ់ខ្ពស់។ ជាទូទៅ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្ស​ មានកម្រិតខ្ពស់បំផុត​នៅអាយុ២០ឆ្នាំ ហើយត្រូវបានចុះខ្សោយជាលំដាប់ នៅអាយុលើសពី​២០ឆ្នាំឡើងទៅ និងអាយុ៧០ឆ្នាំនៅសល់តែ១០ភាគរយប៉ុណ្ណោះ។

តើរាងកាយប្រឈមនឹងអ្វីខ្លះ ប្រសិនបើប្រព័ន្ធភាពស៊ាំចុះខ្សោយ? តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា រាងកាយមនុស្សនឹងងាយឆ្លងជំងឺតាម​រយៈបាក់តេរីក្នុងមាត់ និងក្នុងពោះវៀននៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ។ មូលហេតុនៃការឆ្លងបាក់តេរីទំាងអស់នេះហើយ ដែលរាងកាយរបស់មនុស្សគ្មាន​សមត្ថភាពប្រឆំាងទប់ទល់ និងបណ្តាលឲ្យមានការរលាករ៉ាំរ៉ៃ។ ការរលាករ៉ាំរ៉ៃ ជាហេតុផលចម្បងដែលបណ្តាលឲ្យមានជំងឺជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម អាល្លែកហ្ស៊ី ខ្លាញ់រុំសរសៃឈាម សម្ពាធឈាមខ្ពស់​​ ឬលើសឈាម និងជំងឺមហារីក គ្រប់ប្រភេទ។

ធ្វើយ៉ាងដូចម្តេច​ដើម្បីឲ្យប្រព័ន្ធភាពស៊ាំរឹងមំា? តាមគោលការណ៍ណែនាំសុខភាពទូទៅ ជំហានល្អបំផុតរបស់អ្នក គឺការរក្សាប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ និងមានសុខភាពល្អ។ គ្រប់ផ្នែកនៃរាងកាយរបស់អ្នក រួមបញ្ចូលទាំងប្រព័ន្ធការពាររាងកាយល្អប្រសើរជាងមុន នៅពេលដែលមុខងារការពាររាងកាយមានសុខភាពល្អ បានគាំទ្រដោយការរស់នៅដូចជា៖ ១-  មិនជក់បារី ២- បរិភោគអាហារមានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ និងជាតិខ្លាញ់ទាប ៣- ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ៤- រក្សាទម្ងន់ឲ្យមានស្ថេរភាព ៥- គ្រប់គ្រងសម្ពាធឈាមរបស់អ្នក ៦- ប្រសិនបើអ្នកផឹកស្រា​ ត្រូវផឹកក្នុងកម្រិតទាប ៧-​ ទទួលដំណេកឲ្យបានគ្រប់គ្រាន់

សម្គាល់ ៖ ការលាងដៃរបស់អ្នកជាញឹកញាប់ និងការចម្អិនសាច់យ៉ាងហ្មត់ចត់។​ ការទទួលបានការធ្វើតេស្តពិនិត្យសុខភាពជាទៀងទាត់សម្រាប់មនុស្ស នៅក្នុងក្រុមអាយុ និងប្រភេទមានហានិភ័យ។

អ្វីទៅជាប្រព័ន្ធភាពស៊ាំ? ប្រព័ន្ធភាពស៊ាំគឺជាប្រព័ន្ធមួយ ដែលមានរចនាសម្ព័ន្ធបែបជីវសាស្ត្រ ហើយ​ដំណើរការនៅក្នុងសរីរាង្គដែលអាចការពារនឹងជំងឺបាន។ ប្រព័ន្ធភាស៊ាំមានពីរប្រភេទ គឺប្រព័ន្ធភាពស៊ាំពីធម្មជាតិ និងប្រព័ន្ធភាពស៊ាំទទួលពីខាងក្រៅ។ ប្រព័ន្ធភាពស៊ាំពីធម្មជាតិ មានកោសិកា​ Natural Killer Cell (NK Cell) និង Macrophage Cellដែលកោសិកាទំាងពីរ មានតួនាទីស្វែងរកទីតំាងមេរោគឆ្លង ហ៊ុមព័ទ្ធ ការត្រួតពិនិត្យ និងបំបែកកោសិកា ហើយចាប់បញ្ជូនទៅកាន់កោសិកា T-Cellនៅក្នុងក្រពេញ ហើយT-Cell ជាអ្នកកម្ចាត់មេរោគ ទំាងនោះជាស្ថាពរ។ ប្រព័ន្ធភាពសុំាទទួលពីខាងក្រៅ គឺជារចនាសម្ព័ន្ធមួយ ដែលត្រូវបានរៀបចំឡើងវិញ នៅពេលជំងឺ​ ត្រូវបានបញ្ឈប់។

តើប្រភេទបេតាគ្លុឃែនមួយណា​ដែលអ្នកគួរជ្រើសរើស? β-1,3/1,6-Glucan មានប្រសិទ្ធភាពខ្ពស់ ជាអ្នកបំលែងភាពស៊ាំបេតាគ្លូឃែន ដែលដំាពីពូជផ្សិតខ្មៅ អាអុរិអូបាស៊ីឌៀម ​មានសមត្ថភាព ក្នុងការជម្រុញ​ និងបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្សឲ្យកាន់តែរឹងមំាបំផុត។ ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យហាវ៉ាដសហរដ្ឋអាមេរិក​ បានរកឃើញថា ភ្នាសខាងលើនៃកោសិកា Macrophage Cell ភ្ជាប់អវយវៈទៅនឹងដៃរបស់ បេតាគ្លុឃែន ងាយស្រួលដាក់ជាទំពក់ចូលក្នុងកោសិកា ហើយវាភ្ជាប់គ្នាក្នុងការជំរុញមុខងារកោសិកាការពាររាងកាយរបស់មនុស្សឲ្យកាន់តែរឹងមំា​ និងឆាប់រហ័ស។ វាមានសមត្ថភាពខ្ពស់ ក្នុងការបង្កើនបរិមាណ គ្រាប់ឈាមស​ និងអាចបំផ្លាញវាបានដែលបណ្តាលមកពីជំងឺគ្រាប់ឈាមសច្រើនពេក​ រួមទំាងការប្រើប្រាស់ថ្នាំប្រឆំាងជំងឺមហារីក​ ដែលធ្វើឲ្យប៉ះពាល់​ ដល់ប្រព័ន្ធភាពស៊ាំ។ សាកលវិទ្យាល័យក៏បានចេញរបាយការណ៍ថា អ្នកដែលបានប្រើប្រាស់បេតា គ្លុឃែន 1,3-1,6​ លើសពី៣ឆ្នំាឡើងទៅ មានប្រព័ន្ធការពាររាងកាយខ្លំាងជាងអ្នកមិនបានប្រើប្រាស់៥ទៅ៧ដង ហើយត្រូវបានទទួលស្គាល់​ និងពេញនិយម ប្រើប្រាស់ពីប្រជាជនជប៉ុន និងប្រជាជន ក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងក្នុងបណ្តាប្រទេសអាស៊ី​ បន្ទាប់ពីពួកគេមានប្រព័ន្ធភាពស៊ាំរឹងមំាល្អ និងមានអាយុវែង។

បេតាគ្លុឃែន 1,3-1,6 ពីពូជផ្សិតអាអុរិអូបាស៊ីឌៀម ជាប្រភេទចាហួយរាវទន់ល្មើយងាយស្រូបចូលរាងកាយ ក្នុងការប្រយុទ្ធជាមួយពពួកមេរោគឆ្លង និងការរលាក រ៉ាំរ៉ៃ ហើយសមជាមួយអ្នកជំងឺ ដូចជា ជំងឺអាល្លែកហ្ស៊ី​ ទឹកនោមផ្អែម​ ខ្លាញ់រុំសរសៃឈាម លើសឈាម និងជំងឺមហារីក។

អត្ថបទដោយ៖​​ លោកវេជ្ជបណ្ឌិត KAZUSHIGE IINUMA, PHD ប្រធានសមាគម​ការ​ពារជំងឺប្រព័ន្ធភាពស៊ាំនៅក្នុងប្រទេសជប៉ុន

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។