0%
2017-07-13 · 4,620 ដងមើល
[ខ្លឹមៗ] ប្រសិទ្ធភាពនៃវ៉ាក់សាំងមហារីកមាត់ស្បូន
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
1 / 1
ជំងឺមហារីកមាត់ស្បូន ជាដំបៅមហារីកដែលកើតពីការរីកលូតលាស់ឥតឈប់ឈរនៃកោសិកាមាត់ស្បូនបណ្តាលមកពីការឆ្លងរយៈពេលយូរអង្វែងរបស់វីរុស HUMAN PAPILLOMA VIRUS (HPV) នៅមាត់ស្បូន។ ក្រៅពីការធ្លាក់ឈាមដោយឯកឯងខុសពីឈាមរដូវ មានរោគសញ្ញាផ្សេងៗដូចជា ការឈឹចាប់ ឬធ្លាក់ឈាមក្នុងពេល ឬក្រោយពេលរួមពេលរួមភេទ។ ដោយសារនេះជាជំងឺកាចសាហាវ ទើបស្ត្រីគ្រប់រូបគួរទទួលវ៉ាក់សាំងការពារចាប់ពីអាយុ៩ឆ្នាំឡើងទៅ។ យ៉ាងណាមិញ វ៉ាក់សាំងមិនបានបង្ការបាន ១០០%ទេ ប៉ុន្តែវាមានប្រសិទ្ធិភាពខ្ពស់ចំពោះស្ត្រីមិនទាន់ឆ្លងកាត់ការរួមភេទពីមុនមក។
ស្វែងយល់ពីជំងឺមហារីកមាត់ស្បូនពី លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ឯកទេសផ្នែកកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានធ្វើការឆ្លើយតបចម្ងល់ពី «ជំងឺមហារីកមាត់ស្បូន»