2017-07-17 · 9,289 ដងមើល
កុំឲ្យបបូរមាត់ខ្មៅ បន្ថយសម្រស់អ្នកតទៅទៀត!
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
6 ជម្រើសខាងលើនឹងធ្វើឲ្យក្តីប្រាថ្នានៃបបូរមាត់ស៊ីជំពូរបស់អ្នកក្លាយជាការពិត បើអញ្ចឹង សូមកុំចាំដល់ស្អែកណា…©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។លោកអ្នកកំពុងតែមិនពេញចិត្តជាមួយនឹងបបូរមាត់ខ្មៅ ស្ងួត គ្រើមរបស់អ្នកមែនទេ? ទោះបីអ្នកព្យាយាមប្រើក្រែមពណ៌ស្រស់ៗ ដើម្បីបិទបាំង យ៉ាងណាក៏ដោយ វានៅតែជាបញ្ហាចម្បងរបស់អ្នក ព្រោះថាក្រែមទាំងនោះមិនអាចបិទបាំងបានជារៀងរហូតនោះទេ។ ហេលស៍ថាម នឹងលើកឡើងពីវិធីសាស្ត្រធម្មជាតិងាយៗ ដើម្បីបញ្ចប់កង្វល់នៃបបូរមាត់ខ្មៅរបស់អ្នក ដូចខាងក្រោម៖
ទឹកក្រូចឆ្មារ ៖ ក្រូចឆ្មារត្រូវបានដឹងថា មានលក្ខណសម្បត្តិជាថ្នាំធម្មជាតិដ៏ស័កិ្តសិទិ្ធ ហេតុនេះ វាជាឱសថធម្មជាតិនៅផ្ទះដ៏មានប្រសិទ្ធភាពមួយជួយឲ្យបបូរមាត់ខ្មៅ របស់អ្នក មានពន្លឺភ្លឺឡើងវិញ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចកម្ចាត់ចេញនូវ ចំនុចខ្មៅៗដែលមានលើបបូរមាត់ ក៏ដូចជាស្បែករបស់អ្នកបានដែរ។ លោកអ្នក គ្រាន់តែច្របាច់យកទឹក រួចប្រើវាលាបលើបបូរមាត់របស់អ្នករៀងរាល់យប់ មុនពេលចូលគេង នោះអ្នកនឹងទទួលបានបបូរមាត់រលោង រួមជាមួយពណ៌ស៊ីជំពូ ប្រកបដោយភាពទាក់ទាញ។
ទឹកឃ្មុំ ៖ ទឹកឃ្មុំក៏ជាថ្មាំធម្មជាតិមួយប្រភេទនៅផ្ទះដែរ ដែលអាចព្យាបាលបបូរមាត់ខ្មៅបាន ដោយសារវ័យកាន់តែចាស់ និងកត្តាខាងក្រៅមួយចំនួន។ លោកអ្នក អាចអនុវត្តដោយលាបទឹកឃ្មុំនៅលើបបូរមាត់អ្នករៀងរាល់យប់ ហើយទុកវាឲ្យស្ងួតពេញមួយយប់តែម្តង វាមិនត្រឹមតែធ្វើឲ្យបបូរមាត់អ្នកភ្លឺនោះទេ ថែមទាំង ជួយឲ្យទន់ទៀតផង។
ទឹកត្រសក់ ៖ វាមានផ្ទុកដោយសារធាតុធម្មជាតិ ជួយឲ្យបបូរមាត់ភ្លឺរលោង ផ្តល់ភាពសម្រាក និងជួយចិញ្ចឹមស្បែកបបូរមាត់របស់អ្នកទៀតផង។ អ្នកគ្រាន់តែយក ត្រសក់ចិត ហើយកិន ឬក្រឡុកឲ្យក្លាយជាទឹក បន្ទាប់មកយកសំឡីមូលៗ ជ្រលក់លាបលើបបូរមាត់ ទុករយៈពេល២០នាទី ទៅ៣០នាទី សឹមលាងជាមួយនឹង ទឹកស្អាត ដោយលោកអ្នកអាចអនុវត្តម្តងក្នុងមួយថ្ងៃ។
ប្រេងអូលីវ ៖ ក្នុងប្រេងអូលីវមានផ្ទុកនូវសារធាតុរ៉ែសំខាន់ៗ វីតាមីន និងសារធាតុបំប៉នផ្សេងៗជាច្រើន ដូចនេះ កាលណាលាបប្រេងអូលីវនៅពេលយប់ នឹងជួយបន្ទន់ស្បែកបបូរមាត់ និងជួយឲ្យភ្លឺរលោង។
ប្រេងដូង ៖ ប្រេងដូងមានផ្ទុកនូវអាស៊ីតខ្លាញ់ដែលជួយឲ្យបបូរមាត់មានសុខភាពល្អ ផ្តល់សំណើម និងធ្វើឲ្យបបូរមាត់របស់អ្នកឡើងពណ៌ស៊ីជំពូស្រស់ថ្លា។ គួរបញ្ជាក់ថា លោកអ្នកអាចលាបប្រេងដូងតាមតម្រូវការ ទាំងនៅពេលថ្ងៃ និងពេលយប់។
ប្រទាលកន្ទុយក្រពើ ៖ ក្នុងប្រទាលកន្ទុយក្រពើមានជាតិ Flavonoid ឬហៅថា Aloesin ដែលសមាសភាគនេះ អាចរារាំងដំណើរការផលិតជាតិពណ៌ របស់ស្បែក ជាហេតុធ្វើឲ្យបបូរមាត់អ្នកឡើងភ្លឺ។ លោកអ្នកគ្រាន់តែលាបប្រទាលកន្ទុយក្រពើលើបបូរមាត់របស់អ្នកទុកឲ្យស្ងួត រួចលាងសម្អាត ជាមួយនឹង ទឹកក្តៅឧណ្ហៗ ដោយអនុវត្តម្តងក្នុងមួយថ្ងៃ នោះអ្នកនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។