2017-07-19 · 5,667 views
បើភ្នែកមានបញ្ហា ដឹងឬនៅថាគួរទៅណា?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
បញ្ជាក់ ៖ លោកអ្្នកអាចស្វែងយល់បន្ថែមពីព័ត៌មានទូទៅនៃគ្លីនិកនីមួយៗ រួមមាន សេវាកម្ម ម៉ោងធ្វើការ ក្រុមការងារ តម្លៃព្យាបាល ដោយគ្រាន់តែចុចលើឈ្មោះគ្លីនិកនីមួយៗ...ស្វែងរកសេវាកម្មសុខភាពដែលអាចទុកចិត្តបានផ្សេងទៀតតាមរយៈ www.healthtime.tips© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយភ្នែកជាសរីរាង្គមួយដ៏សំខាន់សម្រាប់យើងគ្រប់គ្នា ដោយហេតុថាគំហើញដែលយើងមានរាល់ថ្ងៃ គឺពឹងផ្អែកទៅលើភ្នែកនេះឯង។ បើទោះជាមានពេលខ្លះ យើងបានដឹងពីវិធីថែទាំ និងបង្ការខ្លួនយើងពីបញ្ហាផ្សេងៗដែលអាចកើតមានហើយក៏ដោយ ក៏នៅតែមានកត្តាជំរុញផ្សេងទៀតដែលបណ្តាលឲ្យយើងកើតមាននូវជំងឺ ឬបញ្ហារំខានខ្លះដែលមិនអាចចៀសវាងបាន។ ក្នុងករណីដែលមានថ្លោះថ្លោយធ្វើឲ្យភ្នែកមានបញ្ហានោះ តើអ្នកដឹងអត់ថាគួរទៅគ្លីនិកណា? ហេលស៍ថាម ក៏សូមណែនាំនូវស្ថាប័នផ្តល់សេវាកម្មសុខភាពដែលអាចស្រាយបញ្ហាសុខភាពភ្នែករបស់អ្នកបានចំនួន៣ ៖ គ្លីនិកភ្នែក ម៉េង រ័ត្ននីន (វេជ្ជបណ្ឌិត ងឺ ម៉េង) មន្ទីរឯកទេសព្យាបាលចក្ខុរោគ ម៉េង រត្ននីន ជាមជ្ឈមណ្ឌលថែរក្សាភែ្នកដំបូងបំផុតនៅប្រទេសកម្ពុជា ដែលមានឯកទេសក្នុងការព្យាបាលចក្ខុរោគ ដោយប្រើថ្នាំ និងការវះកាត់ និង ត្រូវបានបំពាក់ដោយឧបករណ៍វះកាត់ទំនើបចុងក្រោយគេបង្អស់ដែលប្រកបដោយការថែទាំដែលមានស្តង់ដា និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់សុខភាពកែវភែ្នករបស់លោកអ្នក។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលថែរក្សាភែ្នកយើងខ្ញុំ គឺជាមជ្ឈមណ្ឌលថែរក្សាភែ្នកតែមួយគត់ដែលបានចូលរួមកិច្ចសហការជាមួយមន្ទីរពេទ្យភ្នែក រត្ននីន នៅទីក្រុងបាងកកប្រទេសថៃ។
គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ជាមួយនឹងសេវាកម្មដែលប្រកបដោយទំនុកចិត្តក្រោមការផ្តល់ជូនដោយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ដែលមានបទពិសោធន៍ការងារក្នុងការព្យាបាល ក៏ដូចជាដោះស្រាយបញ្ហាភ្នែករបស់អ្នក គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ក៏ជាជម្រើសល្អមួយសម្រាប់លោកអ្នកក្នុងការស្រាយនូវកង្វល់ និងវិបត្តិនៃសុខភាពភ្នែករបស់លោកអ្នក។ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ផ្តល់នូវសេវាកម្មដ៏ល្អវិសេសក្នុងការថែទាំសុខភាពភ្នែកទាក់ទិននឹងចក្ខុ ឱសថ និងបន្ទប់ពិសោធន៍ ដោយមានផងដែរនូវបន្ទប់អង្កេត និងបន្ទប់ដែលអាចសាច់ញាតិ ឬក្រុមគ្រួសារ មើលឃើញដំណើរការនៃការវះកាត់។ មន្ទីរពេទ្យក៏ជាមន្ទីរពេទ្យដែលបានបើកដំណើរការនូវការព្យាបាលដោយកាំរស្មី (LASIK) ចំពោះអ្នកដែលចង់ឈប់ពាក់វ៉ែនតា និងសេវាព្យាបាលផ្លាស់ប្ដូរកញ្ចក់ភ្នែក (Corneal transportation)ដំបូងគេបង្អស់នៅកម្ពុជា ព្រមទាំងបាននាំមកជូននូវការវះកាត់បាយភ្នែកដំបូងគេនៅកម្ពុជា។ កុំបង្អង់ពេលយូរ រាល់ពេលដែលអ្នកមានបញ្ហាសុខភាពភ្នែក ព្រោះថាការពន្យារពេលនៃការព្យាបាលអាចនឹងត្រូវ ចំណាយធនធានច្រើន ទាំងថរិកា និងពេលវេលា…