2017-07-24 · 3,882 ដងមើល
[ខ្លឹមៗ] ទម្លាប់ដកសក់មិនមែនជាជំងឺធម្មតានោះទេ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
Trichotillomania ជាជំងឺជ្រុះសក់មួយប្រភេទដែលបណ្តាលមកពីការមានទម្លាប់ដកសក់ខ្លួនឯង ដោយការញៀន ហើយបន្តការដកជាប្រចាំ។ វាមិនមែនជាជម្ងឺតំណពូជនោះ ហើយក៏មិនមានមូលហេតុច្បាស់លាស់ដែរ ប៉ុន្តែវាអាចបណ្តាលមកពី បញ្ហាផ្នែកចិត្តសាស្ត្រ ឬវិបត្តិផ្លូវចិត្ត និងភាពតានតឹង អារម្មណ៍ រហូតធ្វើបែបនេះដោយមិនដឹងខ្លួន។
ជាទូទៅ គេសំដៅទៅលើក្បាលជាងកន្លែងផ្សេងៗទៀតនៃរាងកាយ ព្រោះជាកន្លែងអាចមើលឃើញ។ បើប្រជាពលរដ្ឋយើងមានបញ្ហាជ្រុះសក់ ធ្វើយ៉ាងណាគួរ ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែកសិន ដើម្បីឲ្យគ្រូពេទ្យមើលថា ពិតជាជំងឺ Trichotillomania មែន ឬអត់ បន្ទាប់មក ទើបវេជ្ជបណ្ឌិត នឹងណែនាំបន្តឲ្យទៅជួបគ្រូពេទ្យផ្នែកខាងចិត្តសាស្ត្រ បើអ្នកជំងឺមានបញ្ហាតឹងតែង ក្នុងអារម្មណ៍ ឧស្សាហ៍មួរម៉ៅ ខឹង និយាយរួមគឺ បញ្ហាផ្លូវចិត្ត ហើយចៀសវាង ការបន្តទម្លាប់នេះតទៀត៕ ស្វែងយល់បន្ថែមជាមួយ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ អំពី ទម្លាប់នៃការសក់ និងបញ្ហាផ្លូវចិត្ត ។