2017-08-02 · 4,609 ដងមើល
ងាយៗនៅផ្ទះ ហើយក៏អាចស្អាតបានតាមបែបធម្មជាតិ...
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សម្រាប់នារី សម្រស់ទាមទារការយកចិត្តទុកដាក់ថែរក្សាជាទៀងទាត់។ នៅក្នុងយុគដែលនារីត្រូវចេញទៅធ្វើការជារៀងរាល់ថ្ងៃពេលវេលាដែលអាចចំណាយទៅលើការកែសម្រស់ក៏ថយចុះ។ ប៉ុន្តែនរណាប្រាប់ថាទាល់តែទៅហាងទើបអាចរក្សាសម្រស់បាន? ខាងក្រោមនេះជាវិធីរក្សាសម្រស់ថែទាំទាំង៥ដែលអ្នកអាចធ្វើដោយខ្លួនឯង បាននៅផ្ទះ។
បញ្ហាភ្នែកខ្មៅ៖ ដើម្បីដោះស្រាយបញ្ហានេះ នារីក្រាន់តែយកកញ្ចប់តែដែលប្រើរួចយកមកដាក់នៅលើភ្នែកទាំងសងខាងដែលមានស្មាមជាំនោះជាការស្រេច។ ជាតិកាហ្វេអ៊ីននៅក្នុងកញ្ចប់តែនឹងជួយបន្ថយអាការៈហើមនៃ សរសៃឈាមនៅបរិវេណជុំវិញភ្នែក ធ្វើឲ្យភ្នែកភ្លឺថ្លានិងបំបាត់បញ្ហាភ្នែកខ្មៅ។ ប្រសិនបើអ្នកមិនមានកញ្ចប់តែ អ្នកអាចយកដំឡូងបារាំងទៅក្លាសេ្សក្នុងទូរទឹកកកឲ្យត្រជាក់បន្ទាប់ពីនោះត្រូវយកដំឡូងបារាំងមកចិតសម្បកចេញរួចហាន់ស្ដើងៗ ហើយយកដំឡូងដែលហាន់រួចមកដាក់បរិវេណភ្នែកដែលជាំខ្មៅ។ ដំឡូងបារាំងនឹងជួយកាត់បន្ថយបញ្ហាភ្នែកហើមជាំខ្នៅបានដូចគ្នាដែរ។
សក់ដែលមានសុខភាពល្អ៖ វិធីងាយៗចំណាយតិចតែទទួលបានផលច្រើននោះគឺយកស៊ុតមាន់ចំនួន ១ យកតែផ្នែកក្រហម ផ្លែប៊័រមួយភាគបួន ផ្លែប្រេងអូលីវ ២ស្លាព្រាបាយ និង Conditioner មួយប្រអប់ដៃមកលាយបញ្ជូលគ្នារួចលាបទៅលើសក់ ទុកចោល ១ទៅ២ម៉ោងហើយលាងចេញនោះអ្នកនឹងទទួលបានសក់ទន់រលោងមានសុខភាពល្អជាងមុនដោយមិនចាំបាច់ចំណាយប្រាក់ច្រើន ។
មុនសាច់៖ ជាប្រភេទមុនដែលប៉ោងធំឡើងលើផ្ទៃមុខ ឬតាមផ្នែកផ្សេងៗនៃរាងកាយ។ ប្រសិនបើមានមុនសាច់កើតឡើងអ្នកគួរយកថ្នាំដុសធ្មេញមកលាបពីលើមុននោះមុនពេលចូលគេង។ ជាតិដីធម្មជាតិ និងជីអង្កាមនៅក្នុងថ្នាំដុសធ្មេញជួយកាត់បន្ថយភាពហើមរបស់មុន និងជួយមិនឲ្យមានស្នាម។ ប្រការដែលត្រូវចៀសវាងជាដាច់ខាតនោះ គឺមិនត្រូវសង្កត់ ឬញេចមុនសាច់ឡើយ ព្រោះក្រៅពីបណ្ដាលឲ្យមានស្នាមហើយវានៅធ្វើឲ្យមុនកើនឡើងច្រើនជាងមុនថែមទៀត។
ស្បែកទន់រលាង៖ ដាក់ប្រេងដូងកន្លះកែវចូលក្នុងម៉ៃក្រូវ៉េវដើម្បីកម្ដៅឲ្យល្មមតែមិនត្រូវឲ្យប្រេងពុះឡើយ។ បន្ទាប់ពីប្រេងដូងក្ដៅល្មមហើយដាក់ស្ករក្រហមកន្លះកែវចូលរួចច្របាច់ក្រូចឆ្មារ ៣ចំណិតចូលហើយកូរឲ្យសព្វ។ ប្រេងដូងជួយបន្ថែមសំណើមដល់ស្បែកខណៈដែលស្ករក្រហម និងក្រូចឆ្មារជួយជម្រុះស្បែកដែលស្ងួត ឬងាប់ចោល។ ល្បាយខាងលើនេះអាចយកមកលាបនៅលើខ្លួនប្រាណគ្រប់កន្លែងទាំងអស់ ទុករយៈពេល ២០ទៅ៣០នាទី រួចលាងចេញជាការស្រេច។
កន្ទួលលើស្បែកមុខ៖ នៅពេលដែលអ្នកហត់នឿយខ្លាំងឬមានអារម្មណ៏ស្មុគស្មាញខ្លាំងស្បែករបស់អ្នកនឹងមានឡើងកន្ទួលក្រហម។ដើម្បីបំបាត់អាការៈកន្ទួលក្រហមនៅលើស្បែកមុខនេះអ្នកអាចយកចេកទុំមកកិនឲ្យម៉ដ្ឋលាយជា មួយទឹកឃ្មុំមួយស្លាបព្រាទឹកធម្មតាមួយស្លាបព្រានិងក្រែមបំប៉នស្បែកមុខពីរស្លាបព្រា។ចេកសម្បូរទៅដោយវីតាមីនAនិងវីតាមីនEដែលអាចជួយកាត់បន្ថយភាពក្រហមលើស្បែកចំណែកក្រែមបំប៉នជួយឲ្យស្បែកទន់ រលាងនឹងមានសំណើម។ លាបល្បាយនេះលើមុខរយៈពេល១០នាទីរូចលាងទឹកចេញ៕