2017-08-07 · 4,489 ដងមើល
[ខ្លឹមៗ] មនុស្សវ័យណាគួរទៅពិនិត្យផ្នែកប្រព័ន្ធរំលាយអាហារ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
ផ្នែកប្រព័ន្ធរំលាយអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកិនបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹម តែបើកាលណាប្រព័ន្ធរំលាយអាហារយើងមិនល្អនោះ វាអាចធ្វើឲ្យមានការរំខាន ដល់ការរស់នៅរបស់យើង ដែលធ្វើឲ្យគុណភាពនៃការរស់នៅ របស់យើងថយចុះផង។©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ផ្នែកប្រព័ន្ធរំលាយអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកិនបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹម តែបើកាលណាប្រព័ន្ធរំលាយអាហារយើងមិនល្អនោះ វាអាចធ្វើឲ្យមានការរំខាន ដល់ការរស់នៅរបស់យើង ដែលធ្វើឲ្យគុណភាពនៃការរស់នៅ របស់យើងថយចុះផង។
លោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត ប្រធានប្រតិបត្តិនៃគ្លីនិក អេគីប បានបង្ហាញពីក្រុមអាយុធំៗ ដែលពួកគាត់គួរតែមកពិគ្រោះ និងពិនិត្យជាមួយ គ្រូពេទ្យឯកទេស ផ្នែកប្រព័ន្ធរំលាយអាហារ៖ • មនុស្សធម្មតាមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ ដែលមិនមានប្រវត្តិគ្រួសារ មានបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរ ឬមហារីក ពួកគាត់អាចពិនិត្យរៀងរាល់ ៣ ទៅ៥ឆ្នាំម្តង។ • តែផ្ទុយទៅវិញបើ គ្រួសាររបស់គាត់មាន ប្រវត្តិសុខភាពមិនល្អ ដូចជា បញ្ហាក្រពះ ពោះវៀន វាអាចទាក់ទងនឹង តំណរពូជ ឬសេនេទិច ឧទាហរណ៍ ដូចជា ដុំមហារីកជាដើម នោះគ្រូពេទ្យនឹងធ្វើការអង្កេត វិភាគរោគបន្តបន្ទាប់ ដើម្បីគួរទទួលការព្យាបាលឲ្យត្រឹមត្រូវ។ • ចំពោះលក្ខខណ្ឌមនុស្សវ័យក្រោម ៤៥ឆ្នាំ បើគាត់មាន ជំងឺបាក់ទឹកចិត្ត ឬតានតឹង ហើយមិនមានរោគសញ្ញាគំរាមកំហែងធ្ងន់ធ្ងរ ពេលខ្លះពួកគាត់ អាចប្រឹក្សា និង ធ្វើការពិនិត្យលើរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់គាត់ឡើងវិញ ឬអាចញ៉ាំថ្នាំតិចតួច។ បន្ទាប់មក បើអាការៈជំងឺនៅតែមិនមាន ភាពប្រសើរឡើង គ្រូពេទ្យឯកទេស នឹងធ្វើការអង្កេតបន្តបន្ទាប់ទៀត ដើម្បីមើលពីបញ្ហាផ្សេងៗទៀត។
ទាក់ទងនឹងការថែទាំសុខភាពទូទៅ ក៏ដូចជាផ្នែកក្រពះ ពោះវៀន លោកវេជ្ជបណ្ឌិតក៏បានផ្តាំផ្ញើផងដែរថា យើងត្រូវចាំបាច់យកចិត្តទុកដាក់ លើការថែទាំសុខភាព ទាំងការពិនិត្យ ទាំងការរស់នៅប្រចាំថ្ងៃ ដោយចៀសវាងការពិសារគ្រឿងស្រវឹង ចៀសវាងការពិសារអាហារ ដែលមិនមានអនាម័យ ឬមិនសមស្របតាមបច្ចេកទេសចំអិនល្អ និងត្រូវហាត់ប្រាណឲ្យបានទៀងទាត់។
ស្វែងយល់បន្ថែមអំពី តំហែទាំលើប្រព័ន្ធរំលាយអាហារ